CamNews

ព័ត៌មានជាតិ 

នាយរង ការិយាល័យ គណនេយ្យ ស្រុកព្រះនេត្រព្រះ ជិះម៉ូតូបុក គូថរថយន្ត ចតស្ងៀម ស្លាប់ខ្លួនឯង

ខេត្តបន្ទាយមានជ័យ៖ នាយរងការិយាល័យគណនេយ្យ សាលាស្រុកព្រះនេត្រព្រះ បានជិះម៉ូតូ
បុកគូថរថយន្តចតស្ងៀម ស្លាប់ខ្លួនឯងក្រោយពីចេញពីផឹកស៊ីជាមួយមិត្តភក្តិ សពត្រូវបានគេប្រទះ
ឃើញ កាលពីព្រឹក ថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០១៣ ក្នុងវាលស្រែមួយកន្លែង ក្នុងភូមិសាស្ត្រ ស្រុកព្រះ
នេត្រព្រះ ព្រំប្រទល់ ក្រុង សិរីសោភ័ណ។

ជនរងគ្រោះមានឈ្មោះ ស៊ិញ កុសល ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិភ្នំលៀបលិច ឃុំភ្នំលៀប
ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និងជានាយរង ការិយាល័យគណនេយ្យស្រុក ព្រះនេត្រ
ព្រះ។

នគរបាលចរាចរណ៍ ស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា តាមក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹងថា
មុនកើតហេតុកាលពីយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣ ឈ្មោះ ស៊ីញ កុសល នេះបានចេញពីផ្ទះទៅ
ចូលរួម ពិធីជប់លៀងជាមួយមិត្តភក្តិ ហើយមិនឃើញត្រឡប់មកផ្ទះវិញទេ។ លុះព្រឹកឡើង ទើបគេ
ប្រទះឃើញ និងរាយការណ៍ ប្រាប់ថា ជនរងគ្រោះស្លាប់ដោយគ្រោះថ្នាក់ចរាចរ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវ ជុំវិញករណីនេះ ដោយសារមានភាពខុសប្រក្រតីមួយត្រង់ក្រោយ
កើតហេតុ មិនឃើញរថយន្ត បែរជាឃើញសពជនរងគ្រោះ និងម៉ូតូក្នុងវាលស្រែ ចម្ងាយពីផ្លូវ ៣០
ម៉ែត្រ តាមបណ្តោយផ្លូវជាតិលេខ៦៕

www.dap-news.com

www.dap-news.com

 

 

 

 

 

 

 

 

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ