ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីផ្ទុះពាក្យចចាមអារាមបណ្តាលឲ្យអ្នកនិយមលេងអិនធឺណិតនាំគ្នាធ្វើការចែករំលែក និងសោកស្តាយជាខ្លាំងចំពោះការបាត់បង់ជីវិតរបស់តារាសម្តែងថៃនាង Punpun Sutatta ដែលជាស្រីស្អាតសាច់សខ្ចី និងមុខមាត់គួរឲ្យស្រលាញ់រូបនេះ ប៉ុន្តែការពិតដែលអ្នកមិនបានដឹងនោះទេ តាមពិតគ្រាន់តែជាឈុតមួយនៅក្នុងរឿងភាគប៉ុណ្ណោះ ។
ដោយយោងតាមការបកស្រាយរបស់គេហទំព័រ kapook បានឲ្យដឹងថា តារាសម្តែងស្រីសាច់សខ្ចី នាង Punpun Sutatta មិនបានស្លាប់ដូចជាពាក្យចចាមអារាមនោះទេព្រោះ គ្រាន់តែជាឈុតមួយនៅក្នុងរឿងភាគ "I hate you I love you" ដែលជាសាច់រឿងបែបមនោសច្ចេតនា ស្នេហា និងលាយឡំជាច្រើនទៀត ។
គួរបញ្ជាក់ឲ្យដឹងថែមទៀតថា តារាសម្តែងស្រីវ័យ ១៩ ឈាងចូល ២០ ឆ្នាំរូបនេះ បានថតរឿងជាច្រើនរាប់មិនអស់ ហើយគ្រប់រឿងដែលនាងបានថតសុទ្ធតែល្បីហើយនឹងអ្នកទស្សនាសរសើរថា ល្អមើលស្ទើរគ្រប់ៗគ្នា ។ ម្យ៉ាងវិញទៀតភស្តុតាងដែលអាចបញ្ជាក់បានថា តារាថៃរូបនេះមិនទាន់បានស្លាប់ដោយសារតែ គណនី instagram គឺនៅ Update រូបថតជាធម្មតាៗ កាលពីប៉ុន្មានម៉ោងមុននេះទេ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook