CamNews

តារា 

ប៊ររី ក្ដៅ​ចិត្ត​នឹង​ក្រុមហ៊ុន​រថយន្ត​ក្រុង រិទ្ធី​ មុនី បោក​ប្រាស​​រូប​លោក​ស្រស់ៗ​តែ​ម្ដង.!

(ភ្នំពេញ)៖ តារាសម្ដែងប្រុសដ៏ស្រស់សង្ហា មានពុកចង្កាតិចៗ លោក ប៊ររី តារាចម្រៀងប្រចាំ​ក្រុម ស៊ីអេសអឹម ​បច្ចុប្បន្នត្រូវបានគេមើលឃើញថា មានអាជីពយ៉ាងច្រើន ក្នុងវិស័យសិល្បៈ សូម្បីអាជីព​ពិធីករ ក៏លោកអាចធ្វើបាន​ ក្រៅពីនេះលោកឆ្លៀត​​ថតឈុតកំប្លែងខ្លីៗទៀត ហើយកំប្លែងស្ងួត​បែបប្រុសស្អាត។ ថ្មីៗនេះតារាសម្ដែង លោក ប៊ររី បានផ្ទុះកំហឹងឆាបឆេះឆួល ជាមួយនឹងក្រុមហ៊ុនរថយន្តក្រុង ដឹកអ្នកដំណើរមួយ ដែលបានធ្វើឲ្យលោកខកដំណើរ ហើយគិតថា ក្រុមហ៊ុននេះបានបោកប្រាសអតិថិជនស្រស់ៗតែម្ដង។

លោក ប៊ររី នៅថ្ងៃនេះ បានបង្ហាញអារម្មណ៍ឆេះដុំ ជាមួយក្រុមហ៊ុនឡានក្រុងមួយ ដែលបានបោក​​ប្រាសរូបលោក ហើយខលមិនលើកទៀត ធ្វើឲ្យលោកទប់អារម្មណ៍មិនបាន បញ្ចេញសំណេរក្ដៅចិត្ត ក្នុងបណ្ដាញសង្គមថា «រិទ្ធិ មុនី ដឹកអ្នកដំណើរ ដល់ម៉ោងអ្នកដំណើរមកដល់អត់ឃើញ ស្រមោលឡានសោះ គឺថាបោកគ្រាប់បែកស្អាតអ៉ីចឹងម៉ង call អត់លើកទៀត សាហាវម៉ង សូមអ្នកទាំងអត់គ្នា​ប្រយ័ត្ន ក្រុមហ៊ុនមួយនះ!!!»។

ចំណែកឯអ្នកគាំទ្រតារាសម្ដែង លោក ប៊ររី វិញ បាននិយាយថា «ក្រុមហ៊ុននេះ​​ព្រហើនណាស់ ហ៊ានបោកសូម្បីតែ តារា​ល្បី តែកន្លងមកក្រុមដឹកអ្នកដំណើរមួយនេះ ប្រឈមនឹងរឿងអាស្រូវច្រើនគួរសម ដែលមិនគួរយកលុយ និងពេលវេលាទៅប្រថុយ សម្រាប់អ្នកត្រូវធ្វើដំណើរបន្ទាន់​បែបនេះឡើយ!»។

ជាការកតលោក ប៊ររី មិនធ្លាប់មានរឿងអាស្រូវណាមួយឡើយ ក្រៅពីបែបបាក់ស្នេហា​ជាមួយតារាសម្ដែង ទឹម វត្តី ប្អូនស្រីនាង ទឹមរដ្ឋា ដែលរឿងនោះ បានកន្លងហួសទៅជាច្រើនឆ្នាំមកហើយ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង