កំពង់ចាម ៖ យុវជន ២នាក់ បងប្អូនបាន ស្លាប់ និងរងរបួសធ្ងន់ បន្ទាប់ពីពួកគេត្រូវ បានក្រុមក្មេង
ស្ទាវមួយក្រុមទៀត មួយ ចាក់នឹងកាំបិតចុងស្រួច ខណៈដែលពួកគេ ទាំង ២នាក់ កំពុងនាំគ្នាដើរ
ចេញពីពិធី មង្គលការបានចម្ងាយប្រមាណ ១០០ ម៉ែត្រ។
យោងតាមមន្ដ្រីនគរបាលមូលដ្ឋានបាន ឱ្យដឹងថា ហេតុការណ៍ចាក់សម្លាប់គ្នាខាង លើនេះ បាន
កើតឡើងកាលពីវេលាម៉ោង ប្រមាណ ៩ និង២០នាទី យប់ថ្ងៃទី០៧ ខែ មីនា ឆ្នាំ ២០១៣ ស្ថិតនៅ
ផ្ទះរៀបចំពិធី មង្គលការមួយ ក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្ដកំពង់ចាម ។
មន្ដ្រីនគរបាលមូលដ្ឋាន បានឱ្យដឹងថា មុនពេលកើតហេតុ មានពិធីមង្គលការនៅ ក្នុងភូមិ លុះយប់
ឡើងក៏មានចាក់ធុងបាស រាំលេងកំសាន្ដ នៅក្នុងពិធីនោះ ហើយជន រងគ្រោះទាំង២នាក់បងប្អូន
ដែលបងឈ្មោះ ទូច នីន អាយុ ២៣ឆ្នាំ និងប្អូនឈ្មោះ ទូច កាន អាយុ ២១ឆ្នាំ រស់នៅភូមិប្រយ៉ាប
ឃុំ ស្រឡប់ ក៏បានទៅចូលរាំនៅក្នុងពិធីមង្គល ការនោះដែរ ។
ប្រភពព័ត៌មានបានបន្ដថា នៅពេលរាំ ចប់ ពួកគេទាំង២នាក់ បងប្អូន បានចេញពី កន្លែងពិធី ក្នុង
គោលបំណងដើរទៅផ្ទះ ប៉ុន្ដែ ដើរបានចម្ងាយ ប្រមាណ ១០០ម៉ែត្រ ស្រាប់ តែលេចមុខជនបង្កមួយ
ក្រុម ប្រដាប់ដោយ កាំបិត និងដំបង រួចហើយចាក់ទៅលើពួក គេទាំង២នាក់ បណ្ដាលឱ្យជន រង
គ្រោះជា ប្អូនដែលត្រូវចំខ្នង ផ្នែកខាងឆ្វេងស្លាប់ ភ្លាមៗតែម្ដង ។ រីឯជនរងគ្រោះជាបងដែល ត្រូវចំ
ខ្នងផ្នែកខាងស្ដាំ រងរបួសធ្ងន់បង្កឱ្យ មានការ ភ្ញាក់ផ្អើល និងឆោឡោ ពីសំណាក់ ភ្ញៀវ និងម្ចាស់ដើម
ការ រត់មកមើលហេតុ ការណ៍នេះ ។ ក្រោយកើតហេតុកម្លាំង សមត្ថកិច្ចមូលដ្ឋាន បានចុះទៅ ពិនិត្យ
និង ជួយអន្ដរាគមន៍ តាមរយៈការដឹកជនរង គ្រោះបង ដែលនៅមានជីវិតបញ្ជូនទៅ កាន់មន្ទីរពេទ្យ
ភ្លាមៗ ។ យ៉ាងណាក៏ដោយ សមត្ថកិច្ច មិនទាន់ អាចបញ្ជាក់ពីអត្ដសញ្ញាណ ជនបង្កនៅ ឡើយទេ
ប៉ុន្ដែ បាន និងកំពុងធ្វើការស្រាវ ជ្រាវជាបន្ដទៀត ។ បើតាមសមត្ថកិច្ចបាន ដាក់ការ សង្ស័យថា ជន
រងគ្រោះទំនងមាន ជម្លោះ ដោយពាក្យសំដីជាមួយក្រុមជនបង្ក នៅពេលដែលពួកគេ កំពុងរាំលេង
កំសាន្ដ នៅក្នុងពិធីមង្គល ការខាងលើ។ ក្រោយការ ពិនិត្យសពរួច សមត្ថកិច្ចបានប្រគល់ជូន ក្រុម
គ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃ ណី ខណៈដែលជនរងគ្រោះជាបងបាន និង កំពុងសម្រាកព្យា
បាល នៅមន្ទីរពេទ្យនៅ ឡើយ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល