ភ្នំពេញ ៖ អគ្គិភ័យ ដែលបានឆាបឆេះ ផ្ទះប្រជាពលរដ្ឋ កាលពីវេលាម៉ោងប្រមាណ ១និង៣០
នាទីរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ ២០១៣ បានបណ្ដាលឱ្យបុរសពិការមួយចំ ហៀងខ្លួន បាន
ស្លាប់ក្នុងអណ្ដាតភ្លើង ខណៈ ដែលកំពុងនៅក្នុងផ្ទះតែម្នាក់ឯង បន្ទាប់ពី ប្រពន្ធនិងសាច់ញាតិ
របស់ខ្លួនបានចាក់សោ ពីក្រៅដូចសព្វមួយដង មុនពេលដែលពួកគេ ទៅធ្វើការនិងរកស៊ី ។
អគ្គិភ័យនេះ បានកើតឡើងនៅផ្ទះស្ដុក ចានឆ្នាំងផ្ទះលេខ១៧ ផ្លូវលេខ១៤២ ភូមិ៤ សង្កាត់ផ្សារ
ថ្មីទី១ ខណ្ឌដូនពេញ ប៉ុន្ដែអគ្គិ ភ័យខាងលើនេះ បានរលត់ទៅវិញ បន្ទាប់ពី មានការជួយអន្ដរា
គមន៍ភ្លាមៗពីកម្លាំង សមត្ថកិច្ចពន្លត់អគ្គិភ័យន ិងអាជ្ញាធរមូលដ្ឋាន ក្រោមការបញ្ជាពីលោកឧត្ដម
សេនីយ៍ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ។
ប្រធានការិយាល័យបង្កានិងពន្លត់អគ្គិ ភ័យរាជធានីភ្នំពេញ លោកនេត វន្ថា បានឱ្យ ដឹងថា តាមការ
សន្និដ្ឋានរបស់លោកអគ្គិភ័យ នេះ អាចផ្ដើមចេញពីកន្លែងកុងម៉ា ដែលថ្ងៃ នេះ គឺជាថ្ងៃសីល៍ ហើយ
ក៏បានឆាបឆេះនៅ ជាន់ទី១ រហូតធ្វើឱ្យបុរសវ័យ ៥៥ឆ្នាំម្នាក់ ឈ្មោះឈុន ឡេង ស្លាប់ ដោយសារ
តែជន រងគ្រោះជាមនុស្សពិការពាក់កណ្ដាលខ្លួន និងត្រូវបានប្រពន្ធ ក៏ដូចជាបងប្អូនចាក់សោ ពី
ខាងក្រៅ ។
លោកនេត វន្ថា បានបន្ដថា ក្រោយមាន ករណីនេះ កើតឡើងភ្លាមៗកម្លាំងសមត្ថកិច្ច របស់លោក ក្រោមការបញ្ជារបស់លោកស្នងការបញ្ជូន រថយន្ដពន្លត់អគ្គិភ័យ ចំនួន៥គ្រឿង ដោយប្រើប្រាស់
ទឹកអស់ចំនួន១០ជើង ធ្វើការបាញ់ពន្លត់ មិនឱ្យមានការរីករាលដាលទៅកាន់ផ្ទះប្រជាពលរដ្ឋផ្សេង
ទៀត។
យោងតាមសេចក្ដីរាយការណ៍ពីអាជ្ញាធរ មូលដ្ឋាននិងសមត្ថកិច្ចពន្លត់អគ្គិភ័យបានឱ្យដឹងថា គ្រោះ
អគ្គិភ័យនេះបានបណ្ដាលឱ្យរងការខូចខាតទ្រព្យសម្បត្ដិអស់ជាច្រើន ប៉ុន្ដែមិនទាន់ដឹងថា មានទំហំ
ប៉ុន្មាននោះឡើយ ។
គួរកត់សម្គាល់ថា ការចាក់សោពីក្រៅផ្ទះ ហើយមានមនុស្សនៅខាងក្នុងជាបញ្ហាមួយ គួរយល់ដឹង
ទាំងអស់គ្នា ដូចក្នុងករណីអគ្គិភ័យខាងលើនេះ បណ្ដាលឱ្យបុរសពិការស្លាប់យ៉ាងដូច្នេះ ។
បើតាមលោកនេត វន្ថា អគ្គិភ័យដើមឆ្នាំ ២០១៣ បានកើតឡើងចំនួន៣លើក បណ្ដាលឱ្យស្លាប់ម្នាក់។
យ៉ាងណាក៏ដោយ ចំពោះគ្រោះអគ្គិភ័យ ដែលបានកើតឡើងក្នុងរយៈពេលកន្លងទៅនេះ គេសង្កេត
ឃើញមានការជួយអន្ដរាគមន៍ ទាន់ពេលវេលា តាមរយៈការបញ្ជូនរថយន្ដពន្លត់អគ្គិភ័យជាច្រើន
គ្រឿងដើម្បីទប់ស្កាត់ បើទោះបីអគ្គិភ័យនោះ មានកម្រិតតិចតួច ក៏ដោយ ទាំងនេះជាបទបញ្ជាថ្មី
របស់លោក ស្នងការនគរបាលរាជធានីភ្នំពេញ ឧត្ដមសេនីយ៍ជួន សុវណ្ណ ។
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល