CamNews

ព័ត៌មានវីដេអូ 

វីដេអូ៖ បះសក់ជាមួយទិដ្ឋភាព បើកឡានបណ្តើរ ឡើងលើដំបូលឡានបណ្តើរ ក្នុងពេលកំពុងមានល្បឿនលឿន

ពិតជារឿងមួយ ដែលស្រៀវពោះ មានគ្រោះថ្នាក់ណាស់  នៅពេលដែល ឈរជិះលើដំបូលរថយន្ត
ក្នុងពេលដែលកំពុងបើកបរ មានល្បឿនយ៉ាងលឿន ដែលប្រហែសតែបន្តិច អាចនឹងធ្លាក់ចុះពីរថ
យន្ត និងអាចជួបគ្រោះថ្នាក់ ដល់អាយុជីវិតថែមទៀតផង។

នៅក្នុងវីដេអូខ្លីខាងក្រោមនេះ បានបង្ហាញឲ្យឃើញថា មានបុរសម្នាក់ដែលស្លៀកតែខោស្លីប តែ
ប៉ុណ្ណោះ បានខិតខំឡើងឈរលើដំបូលរថយន្ត ក្នុងពេលដែលវាកំពុងតែមានល្បឿនយ៉ាងលឿន
នៅចំពោះមុខ ការទះដៃអបអរសាទរ ពីមនុស្សជាច្រើននាក់។ អ្វីដែលចង់និយាយនៅត្រង់នេះ គឺ
បុរសស្លៀកខោលីអូពណ៌ក្រហមនេះ បានសម្តែងសមត្ថភាពបណ្តើរ បើកឡានបណ្តើរ ក្នុងពេល
ដែលនៅកៅអីខាងក្រោយ នៃរថយន្តមានមនុស្សកំពុងតែអង្គុយផងដែរ។

ទស្សនាវីដេអូខ្លី ខាងក្រោមនេះ ទាំងអស់គ្នា ៖

នេះគឺជាល្បែងលេង ដ៏មានគ្រោះថ្នាក់មួយ ដែលប្រិយមិត្តទាំងអស់ មិនត្រូវយកតម្រាប់តាមឡើយ៕

ទស្សនាវីដេអូ បែបប្លែកៗ កំប្លែង គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលា
វីដេអូ៖ youtube


Tags: Shudder scene drive car video news វីដេអូប្លែកៗ