(បរទេស)៖ នាង Tong Bing Yu តារាសម្តែងជនជាតិម៉ាឡេស៊ីដ៏ស្រស់សោភាម្នាក់ បាននិយាយថា នាងពិតជាមាន អារម្មណ៍ភ័យខ្លាចមែន នៅពេល ដែលចូលរួមសម្តែងក្នុងឈុតឆាកសាច់រឿងជាមួយតួប្រុសសិង្ហបុរីគឺលោក Terence Cao ក្នុងគ្រាដែលនាងត្រូវសម្តែងឲ្យ Cao ចាប់រំលោភ ។
តារាស្រីវ័យ៣២ឆ្នាំរូបនេះនៅតែស្រស់ស្អាតមិនចាញ់តារាស្រីវ័យក្មេងឡើយ ហើយនាងក៏ស័កិ្តសមជាមួយលោក Cao ដែរក្នុងសាច់រឿង Beyond Words ដែលសម្តែងនៅប្រទេសម៉ាឡេស៊ី តែទោះជាបែបនេះក្តីក៏ Tong Bing Yu និយាយថា ដំបូងនាងពិតជាមានអារម្មណ៍ខ្លាច ព្រោះមិនធ្លាប់ស្គាល់តារាប្រុសនេះពីមុនឡើយ ប៉ុន្តែក្រោយពីថតកុនរួចនាងយល់ថា Cao គឺជាបុរសដ៏ល្អម្នាក់ដែលតែងជួយយកអាសារនាងគ្រប់ពេល ទាំងការបរិភោគអាហារ និងមើលការខុសត្រូវមកលើនាងប្រៀបបីដូចជាបងប្រុសម្នាក់អញ្ចឹង ៕
នាង Tong Bing Yu និងលោក Cao
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី