CamNews

តារា 

អូយមិនធម្មតា! ដំណើរកំសាន្តដែលមិនធ្លាប់មានរបស់ នាង Min ដោយជិះឧទ្ធម្ភាគចក្រ ទៅលេងនៅទីក្រុងឌូបៃ

ព័ត៌មានកំសាន្ត ៖ ដំណើរកំសាន្តមិនធ្លាប់លឺរបស់តារាថៃស្រីនាង Min Pechaya Wattanamontri ដែលជាលើកដំបូងនិងអស្ចារ្យដែលមិនធ្លាប់មានតារាស្រីប្រុសណាម្នាក់ អាចធ្វើដំណើរកំសាន្តបានយ៉ាងឡូយបែបនេះពីមុនមកទេ ពិតជាអស្ចារ្យខ្លាំងណាស់ ។ 

ដោយសារតែការខិតខំប្រឹងប្រែងធ្វើការស្ទើរតែគ្មានពេលសម្រាក រហូតមកទល់ពេលនេះទើបតារាថៃនាង Min Pechaya Wattanamontri បានធ្វើការសម្រេចចិត្តដោយធ្វើដំណើរកំសាន្តមួយដែលមិនធ្លាប់មានពីមុនមក ដោយជិះឧទ្ធម្ភាគចក្រ ទៅលេងនៅទីក្រុងឌូបៃ កាលពីថ្ងៃទី​១០ ខែកុម្ភៈនេះ ។ តែទោះបីជាយ៉ាងណាក៏ដោយ ប្រភពដដែលមិនបានបញ្ជាក់ថា ឧទ្ធម្ភាគចក្រនេះគឺជារបស់ផ្ទាល់ខ្លួន ឬ យ៉ាងណានោះទេ គ្រាន់តែដឹងថា នាងបានធ្វើដំណើរសម្រាប់លំហែកាយទៅទីក្រុងឌូបៃ ដោយប្រើឧទ្ធម្ភាគចក្រ ។ 

វាមិនមែនជារឿងលេងសើចទេដែលតារាស្រីរូបនេះហ៊ានចំណាយប្រាក់យ៉ាងច្រើន ដើម្បីធ្វើដំណើរកំសាន្តដោយប្រើឧទ្ធម្ភាគចក្រ បែបនេះ ហើយក៏ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលដែរ សម្រាប់មហាជន ព្រោះតារាផ្សេងៗភាគច្រើនគ្រាន់តែធ្វើដំណើរតាមយន្តហោះធម្មតាៗប៉ុណ្ណោះ ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar