កោះកុង ៖ ក្រោយបញ្ចប់ ការសួរនាំអស់ រយៈពេល២ថ្ងៃមកនេះ នៅវេលាម៉ោង៦និង ២០នាទីល្ងាចថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៥ នេះ ចៅក្រមស៊ើបសួរសាលាដំបូងខេត្ដកោះ កុង បានសម្រេចចេញដីកាឃុំខ្លួនស្ដ្រីទាំងពីរ នាក់ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ពាក់ព័ន្ធ អំពើឃាតកម្មលើម្ដាយរបស់ខ្លួន ប្លន់យក ទ្រព្យសម្បត្ដិ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា កន្លងទៅនេះ ។
ស្ដ្រីត្រូវចោទទាំងពីរនាក់ ម្នាក់ឈ្មោះ ប៉ាន់ ណៃស៊ីង អាយុ៣១ឆ្នាំ ជាកូនស្រីបង្កើត និងទី២ឈ្មោះជា មុំ អាយុ៤៥ឆ្នាំ ជាអ្នក នៅផ្ទះក្បែរ ដោយពួកគេទាំងពីរនាក់ ត្រូវ សមត្ថកិច្ចនិងមន្ដ្រីតុលាការចោទប្រកាន់ពីបទឃាតកម្ម លើស្ដ្រីរងគ្រោះ ដោយប្រើពូថៅកាប់ក្បាល មិនតិចជាង៥ពូថៅ ។
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល