CamNews

តារា 

មិនគួរឲ្យជឿ! តារាក្មេងរូបសង្ហា មានភរិយាមុខមាត់បែបនេះសោះ!

ព័ត៌មានកំសាន្ត ៖​ តារាសម្តែងរូបសង្ហាវ័យ ៣៩ ឆ្នាំ លោក Tik jesdaporn ត្រូវបានគេដាក់រហ័ន្តនាមថា ជាតារាជើងចាស់ អាយុច្រើន ប៉ុន្តែមុខមាត់នៅក្មេងនិងសង្ហាដូចដើម ទោះបីជាកូនប្រពន្ធ ព្រមទាំងកូនម្នាក់រួចទៅហើយក៏ដោយចុះ ។ 

គ្រាន់តែលេចមុខមាត់វត្តមានភរិយារបស់លោក Tik jesdaporn ពិតជាធ្វើឲ្យមហាជនកោតសរសើរថា អ្នកទាំង ២ គឺជាគូស្វាមីភរិយាដែលសាកសមជាមួយនិងគ្នាណាស់ ព្រមទាំងជូនពរឲ្យជិវិតគូរបស់អ្នកទាំង ២ ពោរពេញទៅដោយសុភមង្គលថែមទៀតផង ។ 

គួរបញ្ជាក់ឲ្យដឹងថា លោក Tik jesdaporn និងភរិយាបានរៀបមង្គលការជាមួយនិងគ្នាអស់រយៈពេល ៧ ឆ្នាំមកហើយ ។ ហើយសព្វថ្ងៃអ្នកទាំង ២ មានកូនដ៏គួរឲ្យស្រលាញ់ម្នាក់ជាមួយគ្នា​ ប៉ុន្តែនៅមិនទាន់បានបង្ហើបគំរោងថា នឹងយកកូនបន្ទាប់នៅពេលណានៅឡើយទេ ៕









ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar