(កូរ៉េ)៖ តារាប្រុសរូបសង្ហា Henry សមាជិកក្នុងក្រុម Super Junior-M ដែលជាក្រុមចម្រៀង Boy band ដ៏ល្បីនៅកូរ៉េ បានធ្វើឲ្យអ្នកគាំទ្រ នៅមិនស្ងៀម បន្ទាប់ ពីលេចឮដំណឹងថា តារាចម្រៀងប្រុសរូបនេះ បានចាកចេញពីក្រុមហើយ។
មានការបង្ហោះនៅលើ Weibo ថា Henry អតីតសមាជិកក្នុងក្រុម «Super Junior-M» បានធ្វើឲ្យអ្នកគាំទ្រ ប្រុសស្រីកើតមានអារម្មណ៍ មិនស្ងប់ និងឆ្ងល់ទាំងមិនអស់ចិត្តថា គេពិតជាបានចាកចេញពីក្រុម តារាចម្រៀងដ៏ល្បីនេះមែន ឬយ៉ាងណា។ ទោះជាយ៉ាងណា Henry មិនបានចេញមុខបកស្រាយ ឲ្យច្បាស់ពីរឿងនេះទេ ធ្វើឲ្យអ្នកគាំទ្រទាំងអស់ នៅតែខកចិត្ត ហើយទន្ទឹងរង់ចាំ ចម្លើយពីតារាក្នុងដួងចិត្តពួកគេ តាមរយៈគណនីបណ្តាញសង្គម របស់តារាប្រុសរូបនេះ។
ប៉ុន្តែមានព័ត៌មានមួយ លើកឡើងថា Weibo របស់ Henry ត្រូវបានគេលួចចូលបំផ្លាញ ដែលមិនមែនតារាប្រុសរូបនេះសរសេរទេ ហើយបើចូលទៅមើល Twitter គេបានធានាថា ខ្លួនមិនបានចាកចេញពីក្រុម «Super Junior-M» ឡើយ ហើយដើម្បីអស់ការសង្ស័យ ក្រុមអ្នកគាំទ្រសង្ឃឹមថា Weibo របស់ Henry នឹងប្រើប្រាស់ជាថ្មី ហើយបង្ហាញការពិតជូនពួកគេ ឲ្យបានដឹងច្បាស់៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង