CamNews

តារា 

នាង Mook Worranit រងការរិះគន់ ក្រោយចេញទៅក្រៅទាំងយប់ជាមួយបុរសសង្ហាម្នាក់ ដើម្បីធ្វើរឿងមួយ

ថៃ ៖ ថ្មីៗនេះ មានព័ត៌មានចុះផ្សាយថា តារាសម្តែងថៃ លោក God Itthipat បានទៅមើលកុននៅពេលយប់ ជាមួយនិងតារាសម្តែងដែលសម្គាល់មកជាមួយនិងអក្សរ ‘M’ ហើយមានមនុស្សជាច្រើនទាយថា ស្រីម្នាក់នោះគឺជា នាង Mook Worranit ។ 

បន្ទាប់ពីនោះតារាសម្តែងស្រីរូបនេះ ទទួលបាននូវការមតិរិះគន់យ៉ាងច្រើន នៅលើគណនីអុិនស្រ្តាក្រាមរបស់នាង ព្រោះខ្លួនជាមនុស្សស្រីបែរជាចេញទៅជួបមនុស្សប្រុសទាំងយប់ ដើម្បីមើលកុន ។ 

ទទ្ទឹមនឹងនេះផងដែរ នាង Mook Worranit ក៏បានចេញមុខមកបកស្រាយថា នាងមិនដែលធ្វើការជាមួយនិង God ទេ ហើយពួកគេបានជួបគ្នាតែម្តងគត់ នៅក្នុងព្រឹត្តិការណ៍មួយរបស់ GMM ។ 

តារាស្រីវ័យ ២១ ឆ្នាំរូបនេះ បន្ថែមទៀតថា រូបនាងពិតជាហួសចិត្តមែនទែន ក្រោយពីទទួលបាននូវខមមិនអាក្រក់ៗជាច្រើន ដោយសារតែខ្លួនមិនបានធ្វើអ្វីខុសសោះ ។ 

នាង Mook Worranit សូមធ្វើការបដិសេធជាមួយនិងព័ត៌មានថា នាងនិង God ទាក់ទងគ្នាជាលក្ខណៈឯកជន ព្រោះពួកគេស្គាល់គ្នាត្រឹមតែនៅកន្លែងធ្វើការប៉ុណ្ណោះ ៕









ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews