ព័ត៌មានវីដេអូ ៖ គួរបញ្ជាក់ថា កាលពីថ្ងៃ ៨ វិច្ឆិកា ២០១៦ កន្លងទៅនេះ មានករណីរណ្តៅយក្សស្រុត
ដ៏គួរឲ្យរន្ធត់មួយ នៅភាគកណ្តាលទីក្រុងដ៏ធំបំផុតរបស់ ប្រទេសជប៉ុន ដែលបានធ្វើឲ្យពលរដ្នក្នុងស្រុក មានភាពតក់ស្លុតជាខ្លាំង ។ ណ្តៅយក្សស្រុតលើកនេះ បានកើតឡើងនៅជិតនឹង ស្ថានីយ៍ Hakata នាទីក្រុងដ៏មមាញឹកបំផុត ទីក្រុង Fukuoka នាភាគខាងត្បូងកោះ Kyushu ។ រណ្តៅស្រុតយក្សមួយនេះ មាន មុខកាត់ដល់ទៅ ៣០ម៉ែត្រX២៧ម៉ែត្រ និងជម្រៅដល់ទៅ ១៥ម៉ែត្រ។ ក្នុងរយៈពេលត្រឹមតែ ១សប្តាហ៍ ក្រុមការងារ ជាពិសេសអាជ្ញាធរពាក់ព័ន្ធប្រទេសជប៉ុន បានដុតដៃដុតជើងក្នុងការជួសជុលទីតាំងកើត ហេតុឡើងវិញបានសម្រេចជាស្ថាពរ ខណៈវីដេអូឯកសារនៃការជួសជុលទទួលបានភាពល្បីល្បាញនៅ ក្នុងបណ្តាញសង្គម ជាមួយនឹងពាក្យសរសើរ ទៅលើបច្ចេកទេសស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញដ៏មាន ប្រសិទ្ធភាពរបស់ជប៉ុន ៕
ដោយ ៖ កុសល