CamNews

តារា 

ក្រោយបែកគ្នាជាមួយនិងតារាល្បី លោក Golf Pichaya ទម្លាយថា កំពុងតែមានស្នេហាជាមួយនារីសាមញ្ញម្នាក់

ថៃ ៖ លោក Golf Pichaya ដែលជាតារាសម្តែងថៃមួយដួងបានទម្លាយថា ខ្លួនកំពុងតែមានស្នេហាជាមួយនិងនារីសាមញ្ញម្នាក់ ក្រោយពីបែកគ្នាជាមួយនិងតារាស្រីនាង Kwan ។ ទោះបីជាយ៉ាងណាក៏ដោយ តារាប្រុសមិនព្រមបញ្ចេញអត្តសញ្ញឲ្យមហាជនបានស្គាល់នោះទេ ។

ហើយថ្មីៗនេះ វេបសាយ Mthai បានទម្លាយថា មិត្តស្រីរបស់លោក Golf Pichaya ឈ្មោះថា Kwann Sirikwan ដែលជាអតីតក្រុម Shuu ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Cho Music ។ 

មិនត្រឹមតែប៉ុណ្ណោះ Kwann Sirikwan ក៏មានអាល់ប៊ុមទោលដែលចេញផ្សាយកាលពីថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០១៦ ។ ទោះបីជាយ៉ាងណាក៏ដោយចុះ លោក Golf Pichaya បានបដិសេធថា ខ្លួនជាមួយនិងនាង Kwann Sirikwan គ្រាន់តែជាមិត្តរួមការងារប៉ុណ្ណោះ ព្រោះសង្សារលោកគឺសាមញ្ញជន មិនមែនជាមនុស្សក្នុងរង្វង់សិល្បៈនោះទេ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Golf Pichaya