ភ្នំពេញ ៖ នៅក្រោមអនុស្សារណៈយោគយល់ថ្មីមួយ ដែលបានចុះហត្ថលេខាកាលពីសប្តាហ៍មុនរវាងក្រសួងកសិកម្មកម្ពុជាជាមួយក្រុមហ៊ុនចិន Hunty ខូអិលធីឌីនឹងធ្វើការនាំចេញផលិតផលត្រី និងផ្លែស្វាយចំនួន ១០០,០០០ តោនទៅកាន់ប្រទេសចិន។
រដ្ឋមន្ត្រីក្រសួងកសិកម្ម ឯកឧត្តម វេង សាខន បានមានប្រសាសន៍ថា នេះជាជំហានដ៏សំខាន់មួយក្នុងការពង្រីកទីផ្សារសម្រាប់ផលិតផលក្នុងស្រុកចេញទៅបរទេស។ អនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងស្របពេលដែលប្រជាកសិករចិញ្ចឹមត្រី និងស្វាយសព្វថ្ងៃកំពុងត្រូវការទីផ្សារថ្មីនាំចេញទៅក្រៅប្រទេស ហើយនេះក៏ជាកត្តាជំរុញឲ្យវិស័យនេសាទនៅកម្ពុជាមានការរីកចម្រើនផងដែរ។
ក្រសួងកសិកម្ម ក៏កំពុងតែជំរុញលើកកម្ពស់ការចិញ្ចឹមត្រីក្នុងការផលិតផលិតផលក្នុងស្រុកដើម្បីឲ្យឆ្លើយតបទៅនឹងតម្រូវការកើនឡើង និងជួយកាត់បន្ថយការនាំចូលពីប្រទេសជិតខាងថែមទៀតផង ៕
ប្រែសម្រួល ៖ ច័ន្ទ
ប្រភព៖ KhmerTimes