CamNews

តារា 

ប្តីប្រពន្ធថ្មីថ្មោង ស្ទាក់ស្ទើរក្នុងការបង្កើតបុត្រ ដោយសារមមាញឹកជាមួយនិងការងារសិល្ប

ព័ត៌មានកំសាន្ត ៖ គូស្នេហ៍ថ្មីថ្មោងដែលទើបតែរៀបការ កាលពីពេលថ្មីៗនេះគឺលោក Him Law និងតារាស្រី Tavia Yeung ពួកគេទាំង ២ បានរៀបការយ៉ាងសាមញ្ញបំផុត ហើយថែមទាំងជាលក្ខណៈឯកជន នៅឯប្រទេសអង់គ្លេស កាលពីខែមិនា ។ ហើយពេលនេះអ្នកទាំង ២ ​បានធ្វើការចែករំលែកគំរោងក្រុមគ្រួសាររបស់ពួកគេថែមទៀតផង ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Jaynestars បានឲ្យដឹងថា នៅក្នុងសន្និសិទ្ធសារព័ត៌មាននៅក្នុងទីក្រុងសៀងហៃ គូស្នេហ៍មួយគូនេះបានប្រកាសថា គាត់និងប្រពន្ធរបស់គាត់គឺតារាស្រី Tavia Yeung នេះនឹងរួមសម្តែងជាមួយគ្នានៅក្នុងខ្សែភាពយន្តជាលក្ខណៈរ៉ូមែនទិចនៅក្នុងប្រទេសចិន ។ 




ជាងនេះទៅទៀតលោក Him Law បាននិយាយបន្ថែមទៀតថា អ្វីដែលពិសេសសម្រាប់គាត់នៅក្នុង សន្និសិទ្ធសារព័ត៌មាននៅពេលគឺ ខ្ញុំនិងប្រពន្ធរបស់ខ្ញុំ នឹងរៀបចំពិធីជប់លៀងរបស់ពួកខ្ញុំជាថ្មីម្តងទៀតសម្រាប់រំលឹកពិធីមង្គលការ នៅក្នុងទីក្រុងហុងកុង នៅក្នុងខែតុលានេះ ។

គួរបញ្ជាក់ឲ្យដឹងទៀតថា អ្នកទាំង ២ នាក់នេះបានសាកសួរអំពីបញ្ហាដែលគិតថា នឹងមានពេលវេលាសាកសមដើម្បីបង្កើតនិង មើលថែមទាំងកូនដែរ ឬ ទេ ប៉ុន្តែលោក Him Law បានឆ្លើយតបយ៉ាងស្ទាក់ស្ទើរថា គំរោងដែលត្រូវតែមានកូននេះ ប្រាកដជាមានប៉ុន្តែមិនមែនពេលនេះទេ គឺត្រូវរង់ចាំរហូតដល់ពេលដែលការងាររួចរាល់ចប់សព្វគ្រប់សិន ៕ 





ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop