CamNews

ព័ត៌មានជាតិ 

កម្ពុជាអាសន្នហើយ ៖ Zika ផ្ទុះករណីដំបូងនៅខ្មែរ ប្រចាំឆ្នាំ​២០១៦ ពីបុរសម្នាក់ពីខេត្តកំពង់ចាម

                                               *បញ្ជាក់ ៖ រូបភាពឯកសារ

ភ្នំពេញ ១៨ វិច្ឆិកា ២០១៦ ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឲ្យបានជ្រាបថា​ មាន​ករណី​​ជំងឺហ្ស៊ីកាចំនួន០១ករណី ត្រូវបានបញ្ជាក់អះអាងដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ថា មានវីរុសហ្ស៊ីកាវិជ្ជមាននៅក្នុងឈាមបុរសមា្នក់អាយុ ៤៤ឆ្នាំ នៅភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលបានរកឃើញវីរុសហ្ស៊ីកា បន្ទាប់ពីគាត់បានចូលសំរាកនៅមន្ទីរពេទ្យខេត្តកំពង់ចាមនៅថ្ងៃទី១៤​ ខែតុលា ឆ្នាំ២០១៦ ក្នុងស្ថានភាពសង្ស័យជំងឺគ្រុនឈាម ហើយអ្នកជំងឺបានជា​សះ​ស្បើយ​ និងបានចេញពីមន្ទីរពេទ្យនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០១៦។

សូមអានខ្លឹមសារដើមទាំងស្រុងនៃសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលជូនភ្ជាប់មកជាមួយខាងក្រោម៖




ប្រភព ៖ នាយកដ្ឋានប្រយុទ្ធប្រឆាំងជម្ងឺឆ្លង


Tags: zika Cambodia Int news Hot news