CamNews

ព័ត៌មានជាតិ 

កីឡាការិនី ស៊ន សៀវម៉ី នឹង​ទទួល​ប្រាក់​រង្វាន់​លើក​ចិត្ត​បន្ថែម​ពី​​ណាហ្គាវើល ស្អែក​នេះ

(ភ្នំពេញ)៖ កីឡាការិនីតេក្វាន់ដូជួរមុខកម្ពុជា ស៊ន សៀវម៉ី នឹងទទួលបានប្រាក់រង្វាន់លើកចិត្តបន្ថែមទៀតពីណាហ្គាវើលស្អែក​នេះ ដែល​ជា​ប្រាក់​ឧបត្ថម្ភ​បន្ថែម ជុំវិញ​កញ្ញា​ឈ្នះ​បាន​មេដាយ​មាស​១​គ្រឿង និងសិទ្ធិចូលរួមប្រកួតកីឡាអូឡាំពិក រដូវក្តៅ នៅ​ទី​ក្រុង Rio de Janeiro ឆ្នាំ​២០១៦ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ។

តែយ៉ាងណាក៏ដោយ អគ្គលេខាធិការខាងលើ មិនបានបញ្ជាក់ថា នឹងទទួលបានប្រាក់រង្វាន់ប៉ុន្មាននោះទេ ក្រៅពីទទួលបានប្រាក់រង្វាន់ ៩៣​លាន​រៀល​រួ​ច​ហើយ ទៅ​តាម​អនុក្រឹត្យ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា កាលពីចុងខែមេសា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះក្នុងការឈ្នះមេដាយ​មាស​១​គ្រឿង និង​មេដាយ​ប្រាក់​១​គ្រឿង​ដូច​គ្នា ៕

 



ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Social news Phnom Penh