(ភ្នំពេញ)៖ តារាសម្តែង និងចម្រៀងកូនភ្លោះ លោក ស៊ិន សុភា និងលោក ស៊ិន សុភ័គ្រ ថ្មីៗនេះ បានជួបរឿងដ៏គួរឲ្យហួសចិត្ត នឹកស្មានមិនដល់មួយ ខណៈមានម្ចាស់ Acount Facebook ឈ្មោះថា Elena Socheata(Fake Acoun) តែងបានព្យាយាមផ្ញើសារំខាន លួងលោមសុំស្រលាញ់ និងណាត់ជួបមុខតារាកូនភ្លោះ ស្ទើរតែរាល់ថ្ងៃក្នុងបំណង មិនល្អនោះ។
បើតាមការរៀបរាប់ ឲ្យដឹងពីសំណាក់តារាកូនភ្លោះ ប្រុសទាំងពីរនាក់ខាងលើ បាននិយាយថា ជនអនាមិកប្រើប្រាស់ Acount Facebook ឈ្មោះ Elena Socheata ដែលលោកសង្ស័យជា Fake Acoun នោះ គឺជារឿងតែតែតាមរំខាន ពីរនាក់បងប្អូនគេ មានរយៈពេលប្រមាណ៣ខែមកហើយ ដោយក្នុងនោះ តែងប្រើគ្រប់រូបភាពផ្សេងៗ ដូចជា សុំណាត់ជួបមុខគ្នា សារភាពសុំស្រឡាញ់ និងពេលខ្លះបានព្យាយាមខល តាមរយៈ Video chate ស្ទើររាល់យប់ទៀតផង។ ប៉ុន្តែយ៉ាងណា ក៏ដោយពួកពុំសូវចាប់អារម្មណ៍ ជាមួយឡើយ។
តារាកូនភ្លោះលោក ស៊ិន សុភា និងលោក ស៊ិន សុភ័គ្រ បានបញ្ជាក់បន្ថែមថា អ្វីដែលជារឿងហួសចិត្ត កាលពីប៉ុន្មានថ្ងៃមុន Acount Facebook នេះមិនត្រឹមតែផ្ញើរ មករំខានពួកគេទាំងយប់ទេ ថែមទាំងខល Video chate មកជាច្រើនដង រហូតធ្វើឲ្យលោកទ្រាំពុំបាន ក៏ដាច់ចិត្តទទួល ប៉ុន្តែជាលទ្ធផលបែរជា អ្នកប្រើប្រាស់ Acount Facebook នេះបញ្ចេញរូបភាព អាក្រាតកាយទាំងស្រុង ឲ្យពួកគេបានឃើញ និងថែមទាំងជម្រុញឲ្យអ្នកទាំងពីរ បង្ហាញរូបស្រាតវិញផងដែរ។
តារាកូនភ្លោះលោក ស៊ិន សុភានិងលោក ស៊ិន សុភ័គ្រ បានបន្តថា ស្របពេលជាមួយគ្នា ឃើញស្ថានភាពមិនសូវស្រួលបែបនេះ អ្នកទាំងពីរក៏ចាប់ផ្តើមនឹកគិតថា នេះជាលិចបោកប្រាស់ ដើម្បីលួងលោមឲ្យពួកគេធ្វើតាម ហើយជនអគតិខាងលើ ក៏ឆ្លាតឱកាសគំរាមទារប្រាក់ ជាមិនខាន។
ចង់ដឹងកាន់តែច្បាស់សូមទស្សនាវីដេអូ របស់តារាកូនភ្លោះទាំងពីរ ដែលនិយាយលម្អិតពីសកម្មភាព នៃការប្រើល្បិតបោកប្រាស់ និងរូបភាពអាក្រាតដែលជននោះ ផ្ញើឲ្យអ្នកទាំងពីរបានឃើញ ដូចខាងក្រោម៖
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង