ភ្នំពេញៈ ទីបំផុត អ្នកទោសថៃម្នាក់ ក្នុងចំណោមពីរនាក់ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ
ហើយ នារសៀល ម៉ោង៤ ថ្ងៃទី១ កុម្ភៈ ឆ្នាំ២០១៣ ហើយទណ្ឌិត វីរ៉ា ស៊ុមក្វាមឃីដត្រូវបានបន្ធូ
បន្ថយទោសចំនួន៦ខែ តបតាមការ ស្នើរសុំរបស់រាជរដ្ឋាភិបាលថៃអ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់។
អ្នកទោសថៃ គឺអ្នកស្រី រ៉ាទ្រីពីតាណាប៉ៃប៊ួន ត្រូវបានតុលាការក្រុងភ្នំពេញធ្វើការឃុំខ្លួន កាលពីថ្ងៃ
ទី២៩ ខែធ្នូ ឆ្នាំ ២០១០កន្លងទៅ បន្ទាប់ពីអតីតទណ្ឌិតរួបនេះ និងបក្ខពួកគេចំនួន៦នាក់ ទៀតបាន
ចូលទឹកដីខ្មែរ ដោយខុស ច្បាប់។
ទណ្ឌិតទាំងពីរនាក់គឺលោកវីរ៉ា ស៊ុមក្វាមឃីដ និងអ្នកស្រី រ៉ាទ្រីពីតាណាប៉ៃប៊ួន ត្រូវបានតុលាការ ក្រុង
ភ្នំពេញ កាត់ទោសឲ្យជាប់គុកក្នុងម្នាក់៨ឆ្នាំនិង៦ឆ្នាំ ពីបទ ចារកម្ម ចូលទឹកដីខ្មែរដោយខុសច្បាប់ និង
ចូលតំបន់យោធា ខ្មែរដោយខុសច្បាប់។
រដ្ឋលេតីតទណ្ឌិតរូបនេះគឺពុំទាក់ទងទៅនឹង បុណ្យព្រះបរមសពរតនកោដ្ឋឡើយ គឺធ្វើឡើងតបតាមការ
ស្នើរសុំ របស់រដ្ឋាភិបាលថៃតែប៉ុណ្ណោះ។
លោកនុត សាអានបានបន្តទៀតថា ក្រៅតែពីការដោះលែងអ្នកទោសថៃរូបនេះ ព្រះមហាក្សត្រក៏បាន
ប្រកាស ព្រះរាជក្រិតដោះលែងអ្នកទោសខ្មែរ ចំនួន៤០៥នាក់និងបន្ធូបន្ថយទោសចំនួន៨៤នាក់ផងដែរ
នៅថ្ងៃទី៤ ខែកុម្ភៈខាងមុននេះត្រូវនឹងថ្ងៃថ្វាយព្រះភ្លើង ដល់ព្រះបរមសពព្រះបរមរតនកោដ្ឋព្រះបាទ
សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវិរក្សត្រដ៏ល្បីល្បាញ់របស់ខ្មែរនោះ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល