CamNews

ព័ត៌មានជាតិ 

ឡើងចងកសម្លាប់ខ្លួន នៅនឹង ដើមគគីរ មុខមន្ទីរពេទ្យធំ

ភ្នំពេញ៖ ភាព ឆោឡោបានកើតឡើង ដោយសារតែគេឃើញ យុវជនម្នាក់ ឡើងទៅចង.ក
សម្លាប់ខ្លួននៅលើដើមគគីរ កម្ពស់ដីប្រមាណ៣ម៉ែត្រ ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង៤ ទៀបភ្លឺថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២
នៅមុខមន្ទីរ ពេទ្យព្រះ កេតុមាលា តាមផ្លូវលេខ៤៧ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ប្រភពព័ត៌មាន នៅកន្លែងកើតហេតុបានឲ្យដឹងថា បុរសដែលចងកសម្លាប់ខ្លួន នៅលើដើមគគីរ
នោះត្រូវបានគេស្គាល់ឈ្មោះ គ អាយុជាង៣០ឆ្នាំ សម្បុរស្រអែម ស្លៀកខោខូវប៊យ អត់ពាក់អាវ តែងតែដើរចុះដើរឡើងនៅកន្លែងកើតហេតុខាងលើនេះ ។ មុនពេលកើតហេតុកម្មករ កែបសំរាម
នៅជិតកន្លែង កើតហេតុនេះ បានងាយទៅលើឃើញបុរសម្នាក់ចងក នឹងដើមគគីរនោះ ទើបធ្វើ
ឲ្យផ្អើលឆោឡោ ដឹងថា មានមនុស្សចងកសម្លាប់ខ្លួន ។

បុរសរូបនោះបានយកក្រណាត់ចងក នឹងមែកគគីរធ្លាក់ស្ទាកខ្ពស់ផុត ពីប្រមាណ៣ម៉ែត្រ បើសិនជា
មិនបានងាយមើលទេ មិនចាប់អារម្មណ៍ដឹងថា មានមនុស្សចង កសម្លាប់ខ្លួន ហើយមិនដឹងថា ចង.ក
តាំងពីពេលណាមកដែរ រហូតដល់ម៉ោង ខាងលើទើបមានការផ្អើលឆោឡោ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ