CamNews

ព័ត៌មានជាតិ 

សមត្ថកិច្ចបន្ដឃាត់ខ្លួន ជនជាតិវៀត ណាម រស់នៅខុសច្បាប់ ក្បែរវត្ដនាគវ័ន

ភ្នំពេញ ៖  កម្លាំងនគរបាលអគ្គអន្ដោប្រ វេសន៍ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ នេះ បានបន្ដប្រតិបត្ដិការ ចុះឆែកឆេរនិងឃាត់ខ្លួន ជនជាតិវៀតណាម ដែលរស់នៅលើទឹកដីកម្ពុជា គ្មានលិខិតស្នាម និងឯកសារត្រឹមត្រូវ សម្រាប់ការស្នាក់អាស្រ័យ និងរកស៊ីរបស់ពួកគេ ។

ប្រតិបត្ដិការខាងលើនេះ បានធ្វើឡើង នៅក្បែរវត្ដនាគវ័ន សង្កាត់បឹងកក់ទី២ ខណ្ឌ ទួលគោក រាជធានី ភ្នំពេញ ដែលជាជំហាន ដំបូង សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិវៀតណាម ៩នាក់ ក្រោមពីរកឃើញថា ពួកគេទាំងនោះ គ្មានលិខិតស្នាមត្រឹមត្រូវក្នុងការរស់នៅលើទឹកដីកម្ពុជានោះ។

ជនជាតិវៀតណាមទាំងនេះ ត្រូវបានដឹក តាមរថយន្ដភ្លាមៗយកទៅសួរនាំបន្ដនៅ អគ្គនាយកដ្ឋាន អន្ដោប្រ​វេសន៍​ក្រសួងមហាផ្ទៃ ដើម្បីរៀបចំបែបបទបញ្ជូនពួកគេត្រឡប់ ទៅប្រទេស កំណើតវិញ ។


 

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: social News Cambodia PP