CamNews

ព័ត៌មានជាតិ 

បេះផ្លែត្របែក ឲ្យក្មេងហូប រួច ល្បួងចាប់រំលោភ បានសម្រេច ២នាក់

កំពង់ចាមៈសមត្ថកិច្ចនគរបាល ប៉ុស្តិ៍ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម បានឃាត់ខ្លួន បុរស
ម្នាក់  ក្រោយពីទទួលបានពាក្យបណ្តឹងចំនួនពីរ ពីអាណាព្យាបាល កុមារីរងគ្រោះ ចំនួនពីរនាក់
ប្តឹងចោទប្រកាន់ថា ជនសង្ស័យបាន ចាប់រំលោភ កុមារីអាយុ២ឆ្នាំ ម្នាក់ និងកុមារីអាយុ៤ឆ្នាំម្នាក់
ទៀត កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១២ នៅភូមិអូរពពេល ឃុំខ្ចៅ ស្រុកកង
មាស ខេត្តកំពង់ចាម ។

តាមមន្ត្រីនគរបាល បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ចាប សយ
ហៅធួនភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិពុកឬស្សី ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្ត
កណ្តាល ទើបតែមកស្នាក់នៅផ្ទះបងឈ្មោះ ចាប វុទ្ធី នៅក្នុងភូមិ កើតហេតុ។

មន្ត្រីនគរបាលបានឲ្យដឹងទៀតថា នៅព្រឹកថ្ងៃទី១៥ ខែធ្នូ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ ឃុំខ្ចៅ បាន
ទទួលពាក្យបណ្តឹង ពីឈ្មោះអ៊ុំ ចយ ភេទប្រុស អាយុ៥០ឆ្នាំ និងឈ្មោះ សន ប្រឹម ភេទស្រី អាយុ
៤៤ឆ្នាំ ប្តឹងពី ឈ្មោះ ចាប សយ ដែលជាជនសង្ស័យ ថាបានចាប់រំលោភកុមារីឈ្មោះ ច.រ.ន
អាយុ២ឆ្នាំ ជាចៅឈ្មោះ អ៊ុំ ចយ និងក្មេងស្រី ម្នាក់ទៀត ឈ្មោះ ហ.ល.ម. អាយុ៤ឆ្នាំ ជាកូនឈ្មោះ
សន ប្រឹម ។ ក្រោយពីទទួល ពាក្យបណ្តឹងភ្លាម សមត្ថកិច្ចប៉ុស្តិ៍ខ្ចៅ បានធ្វើការឃាត់ខ្លួន ជន
សង្ស័យដើម្បីសាកសួរ។

លោក សាន ឌី អធិការរងនគរបាល ស្រុកកងមាស បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល
ឲ្យដឹងដែរ ថា ក្នុងករណីខាងលើ ជនសង្ស័យឈ្មោះ ធួន បានសារភាពថា មុនកើតហេតុ រូបគេ
បានឃើញ កុមារីទាំងពីរនាក់ ដើររើសផ្លែត្របែកស៊ី នៅខាងក្រោយផ្ទះបាយ ឈ្មោះឡុញ ។
ឃើញដូច្នោះ ជនសង្ស័យក៏បានដើរ ទៅ ជិតក្មេងស្រីទាំងពីរ ហើយបាននិយាយលួងលោម
«ចាំបងបេះផ្លែត្របែក ឲ្យស៊ីម្នាក់មួយ» ថារួច ជនសង្ស័យបានបេះផ្លែត្របែក ឲ្យក្មេងស្រីទាំង
ពីរនាក់ ខណៈក្មេងស្រីទាំងពីរកំពុងហូបផ្លែត្របែកទុំ ជនសង្ស័យក៏ឆ្លៀតឱកាស អោបថើប
ក្មេងស្រី បន្ទាប់មក ដោយឃើញទ្វារផ្ទះបាយឈ្មោះឡុញ ចំហ ជនសង្ស័យបាននាំក្មេង ស្រី
ទាំងពីរនាក់ចូលក្នុងផ្ទះបាយ និងនាំគ្នាដេកលើគ្រែ ក្នុងផ្ទះបាយនោះ ហើយ ធ្វើការរំលោភលើ
ក្មេងស្រី អាយុ៤ឆ្នាំ មិនទាន់បានសម្រេចទេ បន្ទាប់មក ជនសង្ស័យក៏ចាប់លួងលោម រំលោភ
ក្មេងស្រីអាយុ២ឆ្នាំបន្តទៀត ប៉ុន្តែបានបន្តិចក្រោយមក ក្មេងស្រីអាយុ២ឆ្នាំ បានស្រែក ដោយ
ទ្រាំ និងការឈឺចាប់ មិនបាន។ ភ្លាមៗនោះ ជនសង្ស័យក៏បានឮសម្លេង យាយរបស់ក្មេងស្រី
ឈ្មោះ រ.ន ស្រែក ហៅចៅរបស់គាត់ និងមកដល់ក្នុងផ្ទះបាយនោះ ដោយស្រែកសួរជនសង្ស័យ
ថា បានរំលោភចៅស្រី របស់គាត់ឬអត់ បន្ទាប់មកលោក យាយបានស្រាតខោជនសង្ស័យ ឃើញ
ប្រដាប់ភេទមានប្រឡាក់ឈាម រី ឯប្រដាប់ភេទចៅស្រី របស់គាត់ក៏មានប្រឡាក់ ឈាមដែរ លោក
យាយ ក៏បីត្រកងចៅស្រី ទៅផ្ទះជាមួយ និងសម្រែកលាយទឹកភ្នែកថា មានគេរំលោភចៅស្រីរបស់
គាត់។  រហូតដល់វេលាម៉ោង១១ ថ្ងៃដដែល ទើបសមត្ថកិច្ច ប៉ុស្តិ៍ឃុំខ្ចៅ បានឃាត់ខ្លួនជនសង្ស័យ
បន្ទាប់ពី អាណាព្យាបាល កុមារីទាំងពីរនាក់បាន ប្តឹងមកសមត្ថកិច្ច។

លោក អធិការរង បានឲ្យដឹងទៀតថា ជនសង្ស័យបច្ចុប្បន្ន បានកសាងសំណុំរឿងបញ្ជូនខ្លួនមក
កាន់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមរួចហើយ និងត្រៀមបញ្ជូនបន្តទៅសាលាដំបូងខេត្ត
កំពង់ចាម ដើម្បីចាត់  ការទៅតាមផ្លូវច្បាប់៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ