CamNews

ព័ត៌មានជាតិ 

ក្រុមចោរប្រដាប់អាវុធ ចូលភ្ជង់ប្លន់ស្រ្តីម្នាក់នៅក្រុមហ៊ុន «ខេលីង» ក្រុងដូនកែវ យកលុយជាង១ម៉ឺនដុល្លារ

(តាកែវ)៖ ស្រ្តីម្នាក់ត្រូវបានក្រុមចោរ ម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ បានចូលភ្ជង់យកកាបូបលុយអស់ជាង១ម៉ឺនដុល្លារ នៅវេលាថ្ងៃត្រង់ទី៥ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្រុមហ៊ុន «ខេលីង» លក់ឱសថបុរាណធម្មជាតិ ភូមិប្រហួត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ សមត្ថកិច្ចក្រុងដូនកែវ បានថ្លែងឲ្យដឹងថា ស្រ្តីដែលចោភ្ជង់ក្បាលប្លន់យកកាបូបលុយឈ្មោះ មាន វណ្ណៈ អាយុ២៩ឆ្នាំ បានយកប្រាក់មកបង់ឲ្យក្រុមហ៊ុនជាមួយប្ដី។

ខណៈដែលប្ដីចូលប្រជុំនៅខាងក្នុងក្រុមហ៊ុន ស្រាប់តែមានបុរសពីរនាក់ជិះម៉ូតូប្រភេទសង់១២៥ ពណ៌ខ្មៅ ម្នាក់ចាំនៅលើម៉ូតូ និងម្នាក់ទៀតបានចុះពីលើម៉ូតូ ដើរចូលមកភ្ជង់ក្បាលស្រីរងគ្រោះ ដែលនៅមុខក្រុមហ៊ុន ហើយឆក់យកកាបូបយករួចជិះគេចខ្លួនសំដៅទៅផ្លូវជាតិលេខ៣ ស្រុកត្រាំកក់ បាត់ស្រមោលតែម្ដង។ លោក រ័ត្ន នាង ប្ដីស្រ្តីជនរងគ្រោះ បានប្រាប់ឲ្យដឹងថា លុយក្នុងកាបូប ដែលក្រុមចោប្លន់យកទៅនោះមានចំនួន១,១០០៨ដុល្លារ និងទូរស័ព្វដៃមួយចំនួនទៀត។ បន្ទាប់ពីក្រុមចោប្លន់រួច ក៏មានការស្រែកឆោឡោឡើង ហើយក៏មានមនុស្សជិះដេញតាមក្រុមចោដែរ ក៏ប៉ុន្តែអ្នកដែលដេញតាមចោរត្រូវសមត្ថកិច្ច ស្ទាក់ហៅសួរនាំនៅក្នុងឃុំលាយបូរ ស្រុកត្រាំកក់៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Social newsTakeo