កណ្ដាល៖ រឿងរ៉ាវអំពើហិង្សា ដ៏ឲ្យរន្ធត់មួយ រវាងយាយ-តា បានកើតឡើង ស្ទើរមិនគួរឲ្យជឿរហូតដល់ថ្នាក់ តាសម្លាប់យាយនៅក្នុងថ្លុកឈាម គ្រាន់តែឈ្លោះគ្នាបន្ដិចបន្តូចសោះ។
ករណីឃាតកម្ម ដ៏សាហាវនេះបានកើតឡើងនៅ ភូមិពោធិ៍មង្គល ឃុំព្រែតាទែន ស្រុកពញាឮ ខេត្តកណ្ដាល កាលពីព្រលប់ថ្ងៃទី២៤ ខែកញ្ញាឆ្នាំ ២០១៤ ។
បើតាមសំដីសមត្ថកិច្ចបានឲ្យដឹងថា យាយ-តាខាងលើបានឈ្លោះគ្នាបន្ដិចបន្តូច ពីព្រលប់ រួចក៏បាន ចូលដេករៀងៗខ្លួន លុះម៉ោងប្រមាណ ៣និង៥០នាទីទៀបភ្លឺ ស្រាបតែតានឹកឃើញរឿង ឈ្លោះគ្នាពីល្ងាច ក៏ទាញពូថៅកាប់យាយដែលកំពុងដេកលង់លក់ស្លាប់នៅក្នុងថ្លុកឈាមតែម្ដង។
សមត្ថកិច្ចបន្តទៀតថា ជនសង្ស័យ តា មានឈ្មោះ ឃឹម ហ៊ន អាយុ ៦៨ឆ្នាំ ចំណែកយាយជាជនរងគ្រោះមានឈ្មោះ ចាន់ សុផៃ អាយុ៦៦ឆ្នាំ ត្រូវបានក្រុមគ្រូសាររៀបចំធ្វើបុណ្យ តាមប្រពៃណី
រីឯជន សង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួន កសាងសំណុំរឿងបញ្ជូន តាមផ្លូវច្បាប់៕
ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល