CamNews

ព័ត៌មានជាតិ 

ចោរកាត់សោរ ចូលលួចគ្រឿង សំអាងអស់​ មួយចំនួនធំ របស់ក្រុមហ៊ុនកូរ៉េ នៅជិតផ្សារ វាលយន្ត

ស្វាយរៀងៈ គ្រឿងសំអាងមួយ ចំនួនធំរបស់ក្រុមហ៊ុនកូរ៉េមួយ ដែលមានស្លាកយីហោ «លីវអ៊ែលី»
ដែលមាន ទីតាំង នៅក្នុងសង្កាត់ស្វាយរៀង ឈៀងខាងជើងផ្សារវាលយន្ត ក្រុងស្វាយរៀង ត្រូវ
បានក្រុមចោរ បាននាំគ្នាកាត់ សោរចូលលួច កាលពីយប់ថ្ងៃសៅរ៏ ទី ៣០ មីនា ដោយយកសម្ភារៈ
អស់មួយចំនួនធំ ។

សម្ភារៈដែលត្រូវក្រុមចោចូលលួចយកទៅនោះមានភាគច្រើនគឺជាហ្វូនលាងមុខដែលមានតម្លៃថ្លៃៗ
ចំណែក សម្ភារៈដទៃទៀតដែលមិនសូវមានតម្លៃ គឺមិនមានការបាត់បង់នោះទេ ដោយហាក់ដូចជា
ក្រុមចោទាំងនោះ បានដឹងជាមុនអំពីតម្លៃរបស់របបនៅក្នុងហាងនោះ បានជាពួកគេយកតែរបស់
ថ្លៃៗបែបនេះ។

មិនទាន់មានការអះអាងថាសម្ភារៈដែលក្រុមចោលួចយកទៅនោះគឹតជាទឹកប្រាក់អស់តម្លៃប៉ុន្មាន
នោះទេ ដោយខាងភាគីក្រុមហ៊ុន កំពុងតែបូកសរុប ចំណែកនគរបាលជំនាញកំពុងតែនាំគ្នាតែ ធ្វើ
កោសល្យវិច្ច័យដើម្បី រកក្រយៅដៃរបស់ក្រុមចោរទាំងនោះ ហើយនៅព្រឹកមិញនេះដែរគេក៏សង្កេត
ឃើញលោកអធិការនគបាល ងិន សុផល បានចុះមកសួនាំមួយដង្ហើមចង្រិតក៏ចេញទៅវិញបាត់
ស្រមោល។

គួបញ្ជាក់ថាក្រុងស្វាយរៀងនាពេលបច្ចុប្បន្នគឺសំបូរទៅដោយក្រុមចោលួចគួជាទីមោទនៈ ហើយ
ពេលដែល ក្រុមចោរទាំងនោះលួចហើយគឺមិនងាយនិងចាប់បានទេព្រោះក្រុមនគរបាល ក្រុង
ស្វាយរៀងដែល ស្ថិតនៅ ក្រោម ការគ្រប់គ្ររបស់លោក ងិន សុផល គឺជាប់រវល់រកស៊ីចាប់ម៉ូតូឬ
ចាប់រថយន្តដែល ចតលើផ្លូវក្នុង ក្រុងផាកពិន័យយ៉ាងធ្ងន់ធ្ងរឡើងផ្អើលអ្នកក្រុងស្វាយរៀង ដែល
ជាហេតុធ្វើឲ្យគ្មានពេលវេលា គ្រប់គ្រាន់បង្រ្កាប មុខសញ្ញាចោលួចអស់ទាំងនេះ៕

www.dap-news.com

www.dap-news.com

www.dap-news.com

 

 

 

 

 

 

 

 

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ