CamNews

ព័ត៌មានជាតិ 

មិនមែនរំលោភ តែសុំរួមភេទតែម្តង ចុងក្រោយបដិសេធ កើតរឿងមិនស្មានដល់ នៅកោះដាច់

(ភ្នំពេញ)៖ ករណីប្រទះសពក្មេងស្រីម្នាក់ ដែលត្រូវបានគេសម្លាប់ហើយទម្លាក់ចូលទន្លេ នៅភូមិចុះកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ កាលពីព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ ពេលនេះ សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនបានជនសង្ស័យហើយ។



សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វារបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហ៊ន សុខហេង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស បច្ចុប្បន្នរស់នៅភូមិរនៈ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ចំណែកឯ កុមារីរងគ្រោះមាន ឈ្មោះ ឌឹម តុលា អាយុ១០ឆ្នាំ រៀនថ្នាក់ទី៣ខ នៃសាលាបថមសិក្សាសម្តេចឪ និងស្នាក់នៅជាមួយឪពុកម្តាយកោះដាច់។

តាមដំណើររឿង នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង១៧៖៣០នាទី​ពេលដែលជនរងគ្រោះឈ្មោះ ឌឹម តុលា ដើរមកពីសាលារៀន សំដៅទៅផ្ទះម្នាក់ឯងដល់ចំណុច កើតហេតុក្បាលកោះ ឆ្នេរកំសាន្ត ក្នុងក្រមទី៦ ភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជនសង្ស័យបានហៅជនរងគ្រោះ មកជិះជាមួយ រួចឌុបជនរងគ្រោះ ទៅច្រាំង ទន្លេកន្លែងស្ងាត់​ហើយសុំជនរងគ្រោះរួមរក្ស័ជាមួយ ប៉ុន្ដែជនរងគ្រោះមិនព្រម ជនសង្ស័យបានចាប់ក្រៀកអោបជនរងគ្រោះផ្ដួលទៅ លើដីពេលនេះជនរងគ្រោះបានរើបំរាស់រួច ក៏រត់ចេញពីជនសង្ស័យ។

ដោយខ្លាចជនរងគ្រោះទៅនិយាយប្រាប់ ឪពុកម្ដាយ របស់ខ្លួនជនសង្ស័យបានដេញ តាមចាប់ជនរងគ្រោះបាន ចាប់ច្របាច់.ក ជនរងគ្រោះនៅច្រាំងទន្លេ រហូតជនរងគ្រោះសន្លប់ បាត់បង់ស្មារតី បន្ទាប់ជនសង្ស័យបានចាប់អូស ជនរងគ្រោះចូលក្នុងទឹកទន្លេ ហើយចាប់ជ្រមុចទឹកស្លាប់ រួចជនសង្ស័យជិះម៉ូតូគេចត្រឡប់មកផ្ទះបាត់៕

- វិញ្ញាណក្ខ័ន្ធសម្តេចឪជួយ, ផ្អើលនៅកោះដាច់​ ព្រោះក្មេងស្រី រៀនថ្នាក់ទី៣ខ នៃសាលាបថមសិក្សាសម្តេចឪ

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: social news