សិង្ហបុរី ៖ ក្រោយពីប្រលងចម្រៀងនៅឯក្រៅប្រទេស ហើយក៏ទទួលបានលទ្ធផលល្អផងដែរ អ្នកនាង យុគ ចិន្តា បាននាំកូនស្រីជាទីស្រលាញ់ដើរលេងនៅឯប្រទេសសិង្ហបុរី ប្រៀបដូចជាបងប្អូនបង្កើត ព្រមទាំងផ្តិតយករូបសង្ហាស្អាត ដើម្បីចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុកទៀតផង ។
នៅក្នុងនោះផងដែរ ពិធីការនីប្រចាំស្ថានីយ៍ទូរទស្សន៍សុីធីអិន រូបនេះបានលើកឡើងថា "ដំណើរកំសាន្តប្រទេសសិង្ហបុរីជាមួយថៅកែអម បន្ទាប់ពីការប្រលងបានបញ្ចប់ទាំងកម្មវិធីសិក្សាភាសាខ្មែរ នឹងប្រលងសិល្បៈ ហើយក៏ជាការលើកទឹកចិត្តនឹងផ្តល់ភាពកក់ក្តៅសំរាប់ស្រីអមដែលខំប្រឹងប្រែងក្នុងការរៀនសូត្រហើយទទួលបាននិទេស្ទល្អកន្លងមក សង្ឃឹមថាកូនស្រីនឹងទទួលបានលទ្ធផលល្អនៅឆ្នាំៗក្រោយទៀត" ។
នៅចាំអីទៀត ទស្សនាទិដ្ឋភាពប្លែកភ្នែករបស់ អ្នកនាង យុគ ចិន្តា និងកូនស្រីនៅឯប្រទេសសិង្ហបុរី ជាមួយ Camnews ទាំងអស់គ្នា ៕
ដោយ ៖ គន្ធា