ព័ត៌មានកំសាន្ត ៖ តារាស្រី Michelle Chen និង លោក Chen Xiao អ្នកទាំង ២ នាក់នេះបានលង់ស្រលាញ់គ្នាបន្ទាប់ពីពួកគេបានថតខ្សែភាពយន្ត ដែលមានចំណងជើងថា Return of the Condor Heroes រួចរាល់មក ។
មិនត្រឹមតែប៉ុណ្ណោះទេ ប្តីប្រពន្ធមួយគូនេះបានរៀបរាប់ដល់ទៅ ២ ដងនិង ២ កន្លែងទៀតផងនៅក្នុងឆ្នាំតែមួយ មានដូចជាលើកទី ១ រៀបការនៅក្នុងទីក្រុង Beijing នៅថ្ងៃទី ១៩ ខែកក្កដា ហើយនិងនៅ Taipei គឺនៅថ្ងៃទី ២១ ខែកក្កដាដូចគ្នា ។
គួរបញ្ជាក់ឲ្យដឹងថា ខណៈពេលដែលមុនរៀបពិធីមង្គលការពួកគេពិតជាមានការមមាញឹកយ៉ាងខ្លាំង តែពេលនេះមង្គលការរបស់ពួកគេគឺត្រូវបានកន្លងផុតទៅអស់រយៈពេលជិតមួយខែទៅហើយ ។
ដោយយោងទៅតាមរបាយការណ៍ពីគេហទំព័រ Asianpopnews.com បានឲ្យដឹងថា តារាស្រី Michelle Chen បានបង្ហើបឲ្យបានដឹងអំពីរឿងមួយចំនួនរវាងទំនាក់ទំនងស្នេហារបស់នាង និងប្តីរបស់នាងថែមទៀតផង ។
នាងបាននិយាយថា ប្តីរបស់នាងគឺលោក Chen Xiao ចង់ក្លាយជាអ្នកចម្អិនអាហារ និងចុងក្រោយដែលល្អបំផុតសម្រាប់នាង និងគ្រួសារ នាងបានបន្ថែមទៀតថា ប្តីរបស់នាងគាត់គឺជាមនុស្សគួរឲ្យស្រលាញ់ណាស់ ។
នៅពេលដែលក្រុមអ្នកកាសែតសួរ Michelle Chen ហេតុអ្វីបានជានាងសម្រេចចិត្តរៀបការយ៉ាងលឿនបែបនេះ ព្រោះអ្នកទាំង ២ ទើបតែមានទំនាក់ទំនងជាមួយនិងគ្នាត្រឹមតែ ៧ខែប៉ុណ្ណោះ ? Michelle Chen ក៍បានឆ្លើយទាំងទឹកមុខអៀនខ្មាស់ថា "មូលហេតុដែលខ្ញុំចង់រៀបការជាមួយគាត់គឺដោយសារតែ នៅពេលដែលខ្ញុំបានជួបគាត់ ខ្ញុំតែងតែចង់រៀបការជាមួយនិងគាត់ ដោយសារគាត់ជាមនុស្សល្អ" ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ lollipop