CamNews

ព័ត៌មានជាតិ 

សប្បុរសជនតាម បណ្តាញហ្វេសប៊ុក បន្តជួយដល់គ្រួសារ ទីទាល់ក្រគ្មានលុយ ធ្វើបុណ្យសពជីតា

ភ្នំពេញៈ ក្រុមអ្នកនិយមលេងបណ្តាញសង្គមហ្វេស ប៊ុក ដែលមានចិត្តសប្បុរស តាមរយៈប្រធាន
ក្រុម របស់ខ្លួន គឺលោក ខ័ណ្ឌ ច័ន្ទ សុផល ប្រមូលថវិកាបានប្រមាណជា ៧០ម៉ឺនរៀល យកទៅ
ឧបត្ថម្ភដល់ក្រុមគ្រួសារមួយ ដែលកំពុងខ្វះថវិកាធ្វើ បុណ្យសពជីតារបស់ខ្លួន។

លោក ខណ្ឌ័ ចន្ទ័សុផល ប្រធានក្រុម ពត័មានជាតិថ្មីៗ ដោយសេរី និង ប្រតិកម្មរហ័ស ដែលមាន
ភាពលិចធ្លោគួរ សមតាមបណ្តាញសង្គមហ្វេសប៊ុក បានឲ្យដឹងថា ដោយឃើញពីភាពលំបាកទី
ទាល់ក្រ និងកតញ្ញូរបស់ចៅស្រី ចំពោះតាបង្កើតនោះ រូបលោក និងមិត្តភក្តិតាមបណ្តាញហ្វេសប៊ុក
ជាច្រើននាក់ទៀត បានប្រមូលថវិការច្រើនគួរ សម ដើម្បីជួយធ្វើបុណ្យសពដល់លោកតា ឃុន សន
ដើម្បីទិញក្តាមឈូស ១តម្លៃ ១០០.០០០ រៀល ថ្លៃអាចារ្យ ភ្លុកបូជា ២០០.០០០រៀល ថ្លៃរថយន្តដង្ហែ
សព ២៥០.០០០រៀល និងការជួយចំណាយបន្តិច បន្តួច ក្នុងពិធី បុណ្យសពនោះដូចជាបបរ ១ខ្ទះធំ
និង ភេសជ្ជះមួយចំនួន និងចែកជូនតាជី ២នាក់ ក្នុង១នាក់ ៥.០០០រៀល យាយជី១នាក់ ១០.០០០
រៀល។

សប្បុរសជន ដែលបានចូលរួមបរិច្ចាគរួមមាន៖ លោក សយ វិចិត្រ ១០០.០០០រៀល លោក បញ្ញា
៨០.០០០ រៀល លោក វិរៈ ៤០.០០០រៀល លោក ស៊ី ឃៀង ៤០.០០០រៀល លោក មាស សុភក្ត្រ័
៤០.០០០រៀល លោក សីហា ២០.០០០រៀល ក្រុមប្រហុកខ្មែរ ២០០.០០០រៀល និងក្រុមនិស្សិតអា
ហារូបករណ៍ជំនាញរដ្ឋបាល សាធារណៈ ជំនាន់ទី៧ RULE និង ក្រុមនិស្សិត IFL បានប្រមូលថវិកា
ចូលបុណ្យបាន ៣០០.០០០ រៀលផង ដែរ។

នៅក្នុងឱកាសនោះអ្នកស្រី ចិន្តា ដែលជាចៅបានបង្ហើបថា គាត់បានយកតា និងយាយបង្កើតមក
ចិញ្ជឹមបីបាច់ថែ រក្សាអស់មួយរយៈពេលហើយ បន្ទាប់ពីគាត់មានជំងឺប្រចាំកាយមហារីកបំពង់ក។
ដោយសារជីវភាពមានភាពទី ទាល់ក្រលំបាក ដោយចិត្តកតញ្ញូមេត្តាធម៌ គាត់បាននៅបម្រើជីតា
របស់ខ្លួនរហួតដល់គាត់អនិច្ចកម្ម ហើយដោយគាត់បារម្ភខ្លាំងមែនទែន សូម្បីតែលុយទិញក្តាមឈូស
និង បូជាសព ក៏គ្មានឲ្យខាងអាចារ្យដែរ។

អ្នកស្រី ចិន្តា អាយុ ៣៣ ឆ្នាំ ជាស្រ្តីមេម៉ាយកូនខ្ចី៤ខែ ដែលស្វាមីបានចាកចោលនាងទៅឆ្ងាយ ដោយ
មិនបាន បំពេញតួនាទីជាឪពុកចិញ្ជឹមបីបាច់ថែរក្សាកូនស្រីនៅតូចឡើយ។ អ្នកស្រីជាចៅបង្កើត ឧបា
សក ឃុន សន អាយុ ៧៤ ឆ្នាំ បានអនិច្ចកម្ម ដោយរោគាពាធកាលពីវេលាម៉ោង ១១យប់រំលងអាធាត្រ
ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១២ ថ្មីៗ នេះ។ រីឯភរិយាសពលោកតា ឃុន សន វិញមានឈ្មោះ ផាន់ អាយុជាង
៦០ឆ្នាំ ។ លោកតា ឃុន សន មានស្រុក កំណើតនៅខេត្តព្រៃវែង មករស់នៅជាមួយចៅស្រីបង្កើតនៅ
ភ្នំពេញ ដែលសព្វថ្ងៃស្នាក់នៅភូមិត្នោតជ្រុំ ខណ្ឌមាន ជ័យ។

គួរកត់សំគាល់ឃើញថា មួយរយៈចុងក្រោយនេះ ក្រុមអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក ក្រៅពី
បម្រើដល់ ការកម្សាន្តនោះ ក៏បានប្រើបណ្តាញមួយនេះ ជួយការងារសង្គម និងមនុស្សធម៌បានយ៉ាង
ច្រើន។ ជាក់ស្តែងដូចជា លោក ខណ្ឌ័ ចន្ទ័សុផល មិនត្រឹមតែជាអ្នកលេងហ្វេសប៊ុកមួយរូប ដែលទទួល
បានប្រជាប្រិយ និងគាំទ្រពីសមា ជិកយ៉ាងច្រើននោះទេ តែលោកបានច្នៃធ្វើឲ្យប្រពន្ឋ័ទំនាក់ទំនងសង្គម
ដ៏ធំមួយនេះនៅក្នុងប្រទេសកម្ពុជា ក្លាយជា ទីកន្លែងប្រមូលផ្តុំព័ត៌មានគ្រប់បែបយ៉ាងមានប្រយោជន៍ជួយ
ដល់សង្គម៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ