CamNews

តារា 

ត្រឹមរូបថតមួយសន្លឹកសោះ នាង Diana Flipo ត្រូវមហាជនរិះគន់ថា មានគំនិតអាក្រក់ជាមួយ Kimberly

ថៃ ៖ ក្រោយអ្នកនិយមលេងអិនធឺណិតបានដឹងថា រូបថតមួយសន្លឹកដែលបានថតនៅក្នុងផ្ទះលោក Mark Prin ដែលនាង Diana Flipo បានបង្ហោះនៅលើគណនីអុិនស្រ្តាក្រាមរបស់នាង តារាសម្តែងថៃរូបនេះ រងការរិះគន់យ៉ាងចាស់ដៃ ព្រោះជាផ្ទះរបស់សង្សារនាង Kimberly ។ 

តារាស្រីវ័យ ២៣ ឆ្នាំរូបនេះ ត្រូវ Fans ចោតថា ខ្លួនបង្ហោះរូបថតនោះ ព្រោះតែចង់ឲ្យមហាជនគិតថា ខ្លួននិងតារាសម្តែងប្រុសគឺ លោក Mark Prin លួចទាក់ទងគ្នាស្ងាត់ៗ ។

ទទ្ទឹមនឹងនេះផងដែរ នាង Diana Flipo ក៏បានឆ្លើយតបទៅកាន់អ្នកខមមិនថា នោះគ្រាន់តែជាការគិតរបស់ពួកគេនោះទេ ព្រោះខ្លួនមិនបានគិតបែបនោះឡើយ ៕

-ចុចអាន ៖ នាង Kimberly និយាយអ្វីខ្លះ ពេលលឺគេថា នាង Diana លួចទាក់ទងជាមួយមិត្តប្រុសបណ្តូលចិត្ត Mark?


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews