CamNews

កំសាន្ត 

រឿង “ចែដៃឆៅ” នាំមកនូវសំណើចពេញរោងភាពយន្ដក្នុងខែ វិច្ឆិកា នេះ

ខ្សែភាពយន្ដកូរ៉េថ្មីមួយទៀតហើយ ដែលបានមកដល់រោងភាពយន្ដកម្ពុជា នោះគឺរឿង “ចែដៃឆៅ” ។ ខ្សែភាពយន្ដនេះ មានសាច់រឿងបែបកំប្លែង តែពោរពេញទៅដោយឈុតឆាកវាយប្រហារនៅលើយន្ដហោះ ដែលធ្វើឲ្យអ្នកទស្សនាសើចសប្បាយបណ្ដើរ រន្ធត់បណ្ដើរ។



ដំណើរសាច់រឿងរបស់ប្ដីប្រពន្ធមួយគូ ដែលបានឈ្នះដំណើរកម្សាន្ដទៅកោះហាវ៉ៃ តែប្រែក្លាយជារឿងស៊យជួបអំពើភេរវកម្មនៅលើយន្ដហោះទៅវិញ។ តែមិនដឹងជាស៊យរបស់ប្ដីប្រពន្ធមួយគូនេះ ឬ របស់ពួកភេរវកម្ម ព្រោះថាស្នាដៃហ៊ែក និងវាយគ្នារបស់ប្ដីប្រពន្ធមួយគូនេះ សាហាវតែម្ដង។






ចង់ដឹងថាខ្សែភាពយន្ដ “ចែដៃឆៅ” កំប្លែងបែបណា កុំភ្លេចមកទស្សនានៅរោងភាពយន្ដទាំងអស់គ្នាណា ព្រោះថាកំពុងមានចាក់បញ្ចាំងនៅរោងភាពយន្ដហើយ។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានព័ត៌មានលម្អិតពីភាពយន្តនេះ និង ព័ត៌មានផ្សេងៗទៀតទាក់ទងនឹងភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh ឬ តាមប្រព័ន្ធបណ្តាញសង្គមដូចជា៖ www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID៖ @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។