CamNews

ព័ត៌មានវីដេអូ 

"រញ្ជួយចិត្ត" ជាមួយការសម្តែងចំរៀងសុំរៀបការ

អាប់ឡូតមិនទាន់ទាំងបានមួយសប្តាហ៍ clip ច្រៀងចម្រៀងសុំរៀបការពោរពេញដោយ
អត្ថន័យរបស់បុរសជនជាតិអាមេរិចម្នាក់ បានទទួលការចាប់អារម្មណ៏ពីអ្នកនិយមលេង
អ៊ីនធើណេតចូលមើលជាង៧លាននាក់ និង ផ្តល់ជាយោបល់ជាងមួយម៉ឺននាក់។

កាលពីចុងសប្តាហ៍មុន អ្នកនិយមលេងអ៊ីនធើណេតមានការរញ្ជួយចិត្តមួយតាមរយះវីដេអូសុំរៀបការ
ដោយមានការច្រៀងនិង រាំដោយសប្បាយរីករាយបំផុត។
ជាមួយការច្នៃប្រឌិតប្រហាក់ប្រហែលទៅនឹងខ្សែភាពយន្តរឿង “500 days of Summer”, បុរសម្នាក់
ឈ្មោះIssac Lamb រួមជាមួយមិត្តភក្តិ៦០នាក់ទៀត បានធ្វើជាខ្សែវីដេអូសាមញ្ញមួយ​ តែពិតជាមាន
អត្ថន័យ។

តាមពាក្យសំដីរបស់បុរសម្នាក់រស់នៅPortland (រដ្ឋ Oregon, អាមេរិច) បានចែករំលែកតាម
អ៊ីនធើណេតថា: “នៅថ្ងៃទី23/5 ខ្ញុំបានអញ្ជើញមិត្តស្រីខ្ញុំឲ្យមកផ្ទះប៉ាម៉ាក់ខ្ញុំដើម្បីញ៉ាំអាហារ
ពេលល្ងាច។ ពេលនាងមកដល់ ខ្ញុំបានប្រាប់ទៅនាងឲ្យអង្គុយនៅផ្នែកខាងក្រោយរថយន្ត
និង ពាក់កាសត្រចៀក”។

ក្រោយមក ប្អូនរបស់Issac Lamb បើករថយន្តសន្សឹមៗ ហើយមិត្តស្រីនាងAmy Frankel មានការ
ភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលមិត្តភក្តិទាំង៦០នាក់របស់Issac បង្ហាញខ្លួន ជាមួយនឹងការច្រៀងរាំ
តាមបទ "Marry You"។

នៅពេលបទចម្រៀងបានបញ្ចប់  Issac Lamb បានមកដល់ ហើយលុតជង្គត់ចុះហើយនិយាយពាក្យ
សុំរៀបការជាមួយAmy Frankel។ ជាមួយនឹងសេចក្តីសុខដែលកំពុងមាននៅក្នុងខ្លួន មិត្តស្រីរបស់
Issac មិនបានគិតអ្វីយូរឡើយ ក៏ឆ្លើយយល់ព្រមទៅគាត់វិញភ្លាម ហើយអ្នកទាំងពីរក៏បានថើបគ្នា
មុននឹងសំលេងទះដៃអបអរសាទរបន្លឺឡើងរបស់អ្នកបានចូលរួម៕

ដោយ៖ និស្ស័យ
ប្រភព៖ DT


Tags: Issac Lamb unbelivable strange