ថែមគ្រោះថ្នាក់ រហូតដល់បាត់បង់ជីវិត មួយករណីទៀតហើយ ដោយសារតែការថតរូប Selfie (ថតរូប ដោយខ្លួនឯង) ដែលជនរងគ្រោះលើកនេះ គឺជានិស្សិតស្រីស្រស់ស្អាតម្នាក់ឈ្មោះ Sylwia Rajchel។
...អាន៖ វីដេអូបុរសខ្លាំង មិនញញើតស្លាប់ ធ្វើឲ្យអ្នកទាំងអស់គ្នា ព្រឺសម្បុរខ្ញាក សឹងតែមិនហ៊ានទស្សនា
Sylwia Rajchel បានបាត់បង់ជីវិត ដោយសារតែរវល់ជក់ចិត្ត ថតរូប Selfie
និស្សិតស្រីវ័យ ២៣ឆ្នាំ Sylwia Rajchel បានសម្រាកពីការសិក្សារៀនសូត្របណ្តោះអាសន្ន នៅប្រទេស ប៉ូឡូញ ដើម្បីចូលរួមសម្រាកលំហែកាយ រដូវវិស្សមកាល នៅប្រទេសអេស្បាញ។ ឈរនៅលើកំពូល ថ្មនៃស្ពាន Puente de Triana ដើម្បីរកបានមុំថតរូបស្អាតបំផុត សម្រាប់រូបថត Selfie ប៉ុន្តែជាអកុសល រូបនាងបានធ្លាក់ចុះមកលើសសរបេតុង នៃជើងស្ពាន ពីរយះកំពស់ ១៥ ហ្វីត (ជិត ៥ម៉ែត្រ)។
ការធ្លាក់ពីកំរិតកំពស់ខាងលើនេះ បានធ្វើឲ្យបេះដូងជនរងគ្រោះ លែងដើរភ្លាមៗតែម្តង។ បើទោះជា បណ្តាបុគ្គលិកពេទ្យបានមកដល់កន្លែងកើតហេតុ ទាន់ពេលវេលាក្តី ក៏នៅមិនអាចជួយសង្គ្រោះជីវិត របស់នារីរងគ្រោះជានិស្សិតរៀនផ្នែកពេទ្យ ដែលអនាគតនឹងក្លាយជាគិលានុបដ្ឋាយិការ បានដែរ។
...អាន៖ ច្របាច់ក មិត្តស្រី ព្រោះតែនាងមានរូបរាងខាងក្រៅ មិនដូចនឹងរូបថត ក្នុងបណ្តាញ ទំនាក់ទំនងសង្គម
ស្ពាន Puente de Triana ជាតំបន់ទេសចរណ៍ និងកន្លែងថតរូបល្បីឈ្មោះ របស់អេស្បាញ
ស្ពាន Puente de Triana គឺកន្លែងដែលបណ្តាអ្នកសិល្បះ តែងតែមកដល់ទីនេះថតរូប ដើម្បីទទួល បាននូវបណ្តារូបភាព មានទេសភាពស្អាតៗ។ ការស្លាប់របស់ Sylwia Rajchel គឺជាការក្រើនរំលឹកមួយ ដល់បណ្តាអ្នកដែលចូលចិត្តថតរូប “Selfie” នៅតំបន់ដែលមានគ្រោះថ្នាក់ សូមមានការប្រុងប្រយ័ត្ន ខ្ពស់ ព្រោះថាអាយុជីវិត ពិតជាសំខាន់ជាង រូបថតស្អាតៗ ប៉ុន្មានសន្លឹកនោះ ខ្លាំងណាស់៕
ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress