CamNews

តារា 

វ័យកាន់តែច្រើន តែPong Nawat នៅតែសង្ហា

តារាសម្ដែងថៃដ៏ល្បី លោក Pong Nawat ជាតារាសម្ដែងដ៏សង្ហា ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំង និងទទួលបាននូវការគាំទ្រពីសំណាក់ហ្វេនៗជាច្រើនផងដែរ មិនត្រឹមតែប៉ុណ្ណោះ។

បើទោះបីជាលោក Pong Nawat  មានវ័យចំណាស់បន្តិចក្ដី ប៉ុន្តែលោកនៅតែរក្សាភាពស្រស់សង្ហារបស់លោកបានយ៉ាងល្អ ដោយមើលទៅលោកហាក់មានភាពក្មេងជាងវ័យទៀតផង។

ដោយឡែក ថ្មីៗនេះ លោក Pong Nawat  បានបង្ហាញរូបភាពមួយចំនួនដែលធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកគាំទ្រយ៉ាងខ្លាំង ដោយសារតែនៅក្នុងរូបភាពទាំងនោះ លោកបានបញ្ចេញឲ្យឃើញនូវសាច់ដុំក្បាលពោះដ៏ហាប់ណែនរបស់លោក ដែលធ្វើឱ្យនារីៗជាច្រើនមានភាពជ្រួលច្របល់នឹងរូបលោក ព្រោះតែភាពស្រស់សង្ហាជាមួយនឹងស្ទាយ៍បែបនេះ៕

ក្រោយឃើញបែបនេះហើយ ធ្វើឲ្យហ្វេនៗ ប្រិយមិត្តសរសើរដល់លោកគ្រប់គ្នា បើទោះបីជារូបលោកមានអាយុច្រើន មានប្រពន្ធកូន តែលោកនៅតែសង្ហាមិនចាញ់ក្មេងៗឡើយ៕