CamNews

កំសាន្ត 

តូតា និងអ៊ីណូ ស្វីតនឹងគ្នា ស្រាប់តែពេលនេះលេងឈុត កូនក្រមុំកម្លោះ ធ្វើឲ្យហ្វេនៗសឹងតែយល់ច្រឡំ

កាលពីពេលថ្មីៗនេះ តារាចម្រៀងប្រុស អ៊ីណូ និងតារាស្រី គឺកញ្ញា ម៉ាក សែនសូនីតា អោបថើបគ្នាយ៉ាងស្និទ្ធិស្នាល សឹងតែច្រឡំថាជាគូស្នេហ៍នឹងគ្នាទៅហើយ ។



អ្នកទាំងពីរបានធ្វើឲ្យហ្វេនសឹងតែច្រឡំ ដោយការពីថ្មីៗនេះអ្នកទាំងពីរ បានបង្ហាញវីឌីអូស្វីតៗ នៅក្នុងបណ្តាយសង្គម ហ្វេស ប៊ុក ធ្វើឲ្យប្រិយមិត្តចាប់អារម្មណ៍យ៉ាងខ្លាំង ។  



ពេលនេះក៏ស្រាប់តែឃើញអ្នកទាំង២នាំគ្នាទៅថតសម្អាងការ ជាមួយនឹងឈុតកូនកម្លោះក្រមុំយ៉ាងប្លែកភ្នែកខ្លាំង និងស័ក្ដិសមគ្នា ស្របពេលដែលធ្វើឲ្យហ្វេនៗជាច្រើនមានការភ្ញាក់ផ្អើលតែម្តង ពេលបានឃើញបែបនេះ។



សូមបញ្ជាក់ថា សកម្មភាពទាំងនេះគ្រាន់តែជាការថត MV ចម្រៀងថ្មីរបស់តារាចម្រៀងប្រុសលោក អ៊ីណូ ប៉ុណ្ណោះ ក៏ប៉ុន្តែគ្រាន់តែចាប់ផ្តើមថតក៏មានការចាប់អារម្មណ៍ខ្លាំងបែបនេះ ពីបណ្តាហ្វេនៗ ព្រោះតារាទាំង២ដួងនេះពិតជាស្និទ្ធស្នាលនឹងគ្នាខ្លាំង។



ទន្ទឹមនឹងនេះដែរ បណ្តាអ្នកលេងបណ្តាញសង្គម ក៏បាននាំគ្នាស៊ែរព្រោងព្រាតពេញហ្វេសប៊ុក ក្រោយបានឃើញសកម្មភាពដ៏ស្វីតរបស់អ្នកទាំងពីរ នៅពេលថត MV រួមគ្នាជាលើកដំបូង៕





 

អត្ថបទ៖ ចំរើន