តារាថៃ ៖ តារាសម្តែងស្រីនាង Luckana Wattanawongsiri ត្រូវមិត្តប្រុសបង្កភាពភ្ញាក់ផ្អើលជាមួយកាដូ Iphone7 ក្នុងថ្ងៃគំរប់ខួបស្នេហារបស់នាង និងមិត្តប្រុសដែលបានស្រលាញ់គ្នាអស់រយៈពេល ៥ ខែ ដោយសារកាដូដ៍គួរឲ្យភ្ញាក់ផ្អើលទាំងនោះបានធ្វើឲ្យក្រុមអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង រីឯតារាស្រីដទៃទៀតក៏មានចិត្តច្រណែននិងនាង Luckana មិនស្ទើរដែរ ។
ថ្វីត្បិតតែស្នេហារបស់នាង Luckana និងមិត្តប្រុសរបស់នាង ទើបតែស្រលាញ់គ្នាបាន ៥ ខែក៏ពិតមែន ប៉ុន្តែមានមតិយោបល់របស់ក្រុមអ្នកគាំទ្រជាច្រើនបាននិយាយដូចៗគ្នាថា សង្សាររបស់នាងពិតជាស្រលាញ់នាងខ្លាំងណាស់ មិនត្រឹមតែប៉ុណ្ណោះគាត់ហ៊ានចំណាយលុយដល់ទៅរាប់លានដុល្លារទិញទូរសព្ទថ្លៃបែបនេះថែមទៀតផង ។
ប៉ុន្តែទោះជាយ៉ាងណាក៍ដោយ តារាស្រីរូបនេះកំពុងតែស្ថិតនៅក្នុងការមើលចិត្តគ្នា ហើយនាងក៏មិនទាន់ហ៊ានវាយតម្លៃភ្លាមៗ ដោយគ្រាន់តែការចំណាយលុយទិញរបស់ថ្លៃបែបនេះដែរ អ្វីដែលសំខាន់ត្រង់ចិត្តរបស់គាត់ទៅវិញទេ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar