CamNews

កំសាន្ត 

មកដឹងរឿងរ៉ាវជីវិតស្នេហារបស់កំពូលតារាថៃ Great Warintorn

បើទោះបីជាជោគជ័យក្នុងវិថីសិល្បៈ មិនប្រាកដថា តារាគ្រប់រូបក៏ជោគជ័យក្នុងជីវិតស្នេហានោះទេ ។ ជាក់ស្ដែង កំពូលតារាថៃម្នាក់នេះ បានបង្កើតស្នេហាម្ដងជាពីរដង តែត្រូវប្រេះឆា មិនថិតថេរនោះឡើយ ។



ខាងក្រោមនេះ គឺជារឿងរ៉ាវជីវិតស្នេហារបស់កំពូលតារាសម្ដែង Great Warintorn ជាមួយនឹងកញ្ញា Orn Onuma៖

ឆ្នាំ ២០១៧- លោក Great Warintorn មានទំនាក់ទំនងស្នេហាជាមួយនឹងនាង Orn Onuma ដែលមិនមែនជាតារានោះទេ ។

ឆ្នាំ ២០១៨- តារាសម្ដែងរូបនេះ បានសារភាពថា រូបលោក ពិតជាមានទំនាក់ទំនងស្នេហាជាមួយនឹងកញ្ញា Mor Orn ។

ខែមករា ឆ្នាំ ២០២០- លោក Warintorn បានផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតថា លោក ពុំបានចែកផ្លូវគ្នាជាមួយកញ្ញា Mor Orn នោះទេ ។

នៅថ្ងៃទី ១៥ ខែកក្កដា- តារាល្បីឈ្មោះម្នាក់នេះ បានបង្ហើ់នឱ្យដឹងថា លោកបានចែកផ្លូវគ្នា ជាមួយកញ្ញា Mor Orn រយៈពេលមួយខែមកហើយ ។ បច្ចុប្បន្នពួកគេទាំងពីរ គ្រាន់តែជាមិត្ដភក្ដិនឹងគ្នាប៉ុណ្ណោះ ។


បើតាមការរាយការណ៍ លោក Great Warintorn មានទំនាក់ទំនងស្នេហាជាមួយនឹងកញ្ញា Orn Onuma រយៈពេល ៣ ឆ្នាំមកហើយ មុនពេលពួកគេទាំងពីរនាក់ចែកផ្លូវគ្នា ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate