ព័ត៌មានកំសាន្ត ៖ ពាក្យចចាមអារាមត្រូវបានលេចឡើងដែលថា តារាស្រី Selena Li និងលោក Felix Chow ដែលជាអ្នកល្បីម្នាក់ដែលទើបតែទទួលបានបរិញ្ញាបត្រ និងជាបុរសដែលទ្រព្យសម្បត្តិច្រើន ហើយអ្នកទាំង ២ ត្រូវបានគេសង្កេតឃើញថា បានចំណាយពេលវេលានៅជាមួយគ្នា នៅក្នុងពិធី Christmas កាលពីឆ្នាំមុន ។
តែទោះបីជាយ៉ាងណាក៍ដោយ បើយោងតាមរបាយការណ៍ពីគេហទំព័រ Asian E-News Portal បានឲ្យដឹងថា នេះគ្រាន់តែពាក្យចចាមអារាមរបស់ តារាស្រី Selena Li និងលោក Felix Chow នោះទេ ហើយព័ត៌មានត្រូវបានបង្កើតឡើងដើម្បីបង្ខួចឈ្មោះរបស់នាងតែប៉ុណ្ណោះ ។
តារាស្រី Selena Li បាននិយាយថា វាគឺជារឿងធម្មតាទេដែលយើងចំណាយពេល ដើម្បីជួបជុំមិត្តភក្តិនៅក្នុងពិធីណាមួយ ហើយក៏អរគុណសម្រាប់ការយកចិត្តទុកដាក់ ប៉ុន្តែវាមិនមែនជាព័ត៌មានពិតនោះទេ ដែលខ្ញុំ ( Selena ) និង លោក Felix Chow កំពុងតែមានស្នេហានោះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ lollipop