CamNews

តារា 

ធ្លាប់ទស្សនារឿង បុព្វេសន្និវាសទេ? ស្គាល់ឃុនរឿងទេ? តោះមកដឹងពីជីវីតពិតខ្លះៗរបស់គាត់!!!

ថៃ ៖ ក្រោយពីរំសាយក្រុមរួចមក លោក Panjan Kawin Imanothai បានងាកមកធ្វើជាតារាសម្តែង ។ តារាថៃរូបនេះចាប់ផ្តើមមានគេស្គាល់ច្រើននៅក្នុងរឿង "កាមទេពវគ្គសង្រ្គាមស្រីស្អាត" ហើយបន្ទាប់ពីនោះគឺរឿង បុព្វេសន្និវាស តែម្តង ។ 

ថ្ងៃនេះ Camnews នឹងលើកយករឿងជីវីតផ្ទាល់ខ្លួនខ្លះៗរបស់ លោក Panjan Kawin Imanothai ដើម្បីឲ្យទស្សនិកជនបានដឹង ៖ 

១. សព្វថ្ងៃតារាថៃរូបនេះមិនទាន់មានម្ចាស់បេះដូងនៅឡើយទេ ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

២. លោក Panjan មានមិត្តម្នាក់គឺជាអ្នកសិល្បៈដូចគ្នាគឺលោក Toey Pongsakorn ។ 

៣. តារាថៃរូបនេះចាប់ផ្តើមក្នុងវិស័យសិល្បៈសិល្បៈ តាំងពីអាយុ ២០ ឆ្នាំមកម្ល៉េះ ប៉ុន្តែដើមឡើយលោកមិនមែនជាតារាសម្តែងនោះទេ ។ 

៤. រឿងដំបូងដែលលោកបានសម្តែងគឺមានចំណងជើងថា "NaksuTevada" ។ 

៥. ក្រៅពីអាជីពជាតារាសម្តែង កំលោះសង្ហាត្រកូល Imanothai រូបនេះ ក៏ជាតារាចម្រៀងផង និងទទួលការងារជាពិធីករថែមទៀតផង ។ 

៦. លោក Panjan Kawin Imanothai កើតនៅថ្ងៃទី ០៩ ខែសីហា ឆ្នាំ ១៩៨៦ ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook