ព័ត៌មានវីដេអូ៖ កាលពីមួយរយៈមុនមានការ ភ្ញាក់ផ្អើលជាខ្លាំងនឹង រូបភាពជាច្រើនសន្លឹកដែលបង្ហាញពីភាព មិនគូរឲ្យជឿរបស់កីឡាករប្រណាំងម៉ូតូម្នាក់ ដែលអាចបញ្ជាម៉ូតូរបស់ខ្លួន បើកបរលើផ្ទៃទឹក បានប្រៀបដូចជា កីឡាជិះក្ដាលើទឹកដូច្នោះដែរ។
ប្រភពគេហទំព័រមួយបានបង្ហាញថា វាគឺជា ការវិវត្ដថ្មីនៃកីឡា ជិះម៉ូតូលើលលក ប្រៀបដូចជា ការជិះក្ដាលើទឹកផងដែរ ក្រោមការបង្ហាញវត្ដមានដ៏អស្ចារ្យរបស់កីឡាករប្រណាំងម៉ូតូដ៏ឆ្នើមម្នាក់ ឈ្មោះថា Robbie Maddison ដែលមានបំណងចង់ប្រែក្លាយក្ដីសុបិន្ដឲ្យទៅជាការពិត នូវការច្នៃបញ្ចូលគ្នារវាងកីឡាប្រណាំងម៉ូតូ និង កីឡាជិះក្ដាលើលលក។
Robbie Maddison បានបង្ហាញពីឆន្ទៈពិតប្រាកដរបស់ខ្លួន ដែលមានបំណងបង្កើតកីឡាកនេះឡើង ដោយអះអាងថា ខ្ញុំពិតជាស្រលាញ់កីឡា ជិះក្ដាលើលលកនេះ ណាស់ ហើយប្រសិនជា ខ្ញុំមិនទទួលបានជោគជ័យក្នុងឆាកជីវិតជាកីឡាករប្រណាំងម៉ូតូទេនោះ ខ្ញុំនឹងចាប់យក កីឡាជិះកា្ដលើទឹកនេះឯង ប៉ុន្ដែរហូតមកទល់ពេលនេះ ខ្ញុំចង់បញ្ចូលកីឡាទាំងពីនេះបញ្ចូលគ្នា ដែលជាកី្ដស្រម៉ៃរបស់ខ្ញុំ។
Robbie Maddison បានបង្ហាញសមត្ថភាពរបស់ខ្លួនជាមួយ ម៉ូតូម៉ូដែល KTM 250SX កែច្នៃដោយ ក្ដាស្គី ៤ សន្លឹក មុខក្រោយ ។ តោះដើម្បីកាត់បន្ថយការងឿងឆ្ងល់ នៃភាពអស្ចារ្យនេះ ទស្សនាវីដេអូទាំងអស់គ្នា៖
ដោយ៖ អឿ អ៊ុយ
ប្រភព៖ youtube, Carscoop, Topspeed