ខាងក្រោមនេះ គឺជាតារាស្រីថៃ ដែលខ្សែភាពយន្ដភាគរបស់ពួកនាង ទទួលបានការគាំទ្រខ្លាំង ៖
កញ្ញា Bella Ranee
កញ្ញា Bella Ranee សម្ដែងជាតួឯក ជាលើកដំបូង នៅក្នុងខ្សែភាពយន្ដភាគ ដែលទទួលបានការគាំទ្រខ្លាំងគឺរឿង “E-Riam Sing” ។ ខ្សែភាពយន្ដនេះ រកចំណូលបានជាង ១០០ លានបាត នៅការិយាល័យលក់សំបុត្រ ក្នុងប្រទេសថៃ ។
កញ្ញា Baifern Pimchanok
ខ្សែភាពយន្ដទទួលបានការគាំទ្រខ្លាំង ក្នុងឆ្នាំ ២០១៩ រឿង “Friend Zone” ដែលការចូលរួមសម្ដែងដោយកញ្ញា Baifern Pimchanok រកប្រាក់ចំណូលបាន ១២០ លានបាត នៅការិយាល័យលក់សំបុត្រ ក្នុងប្រទេសថៃ ។
កញ្ញា Yaya Urassaya
កញ្ញា Yaya Urassaya សម្ដែងក្នុងខ្សែភាពយន្ដភាគចំនួន ២ រឿង គឺរឿង “Brother of The Year” និងរឿង “Nakee 2” ក្នុងឆ្នាំ ២០១៨ ។ ខ្សែភាពយន្ដទីមួយ រកប្រាក់ចំណូលបាន ២៤៤ លានបាត ហើយខ្សែភាពយន្ដទី២ រកប្រាក់ចំណូលបានជាង ៤១៧ លានបាត នៅការរិយាល័យលក់សំបុត្រ ។
កញ្ញា Mew Nittha
កញ្ញា Mew Nittha សម្ដែងក្នុងខ្សែភាពយន្ដឆ្នាំ ២០១៦ រឿង “One Day” ជាមួយនឹងលោក Ter Chantavit ។ ខ្សែភាពយន្ដនេះ រកប្រាក់ចំណូលបាន ១១១ លានបាត នៅការិយាល័យលក់សំបុត្រ ។
កញ្ញា Ice Preechaya
កញ្ញា Ice Preechaya សម្ដែងក្នុងខ្សែភាពយន្ដប្រចាំឆ្នាំ ២០១៤ គឺរឿង “I Fine Thank You Love You” ។ ខ្សែភាពយន្ដនេះ រកប្រាក់ចំណូលបានជាង ៣៣០ លានបាត ។
កញ្ញា Mai Davika
កញ្ញា Mai Davika ទទួលបានភាពល្បីល្បាញ នៅក្នុងបណ្ដាប្រទេសអាស៊ី ក្រោយសម្ដែងខ្សែភាពយន្ដ ដែលទទួលបានការគាំទ្រខ្លាំង ក្នុងឆ្នាំ ២០១៣ គឺរឿង “Pee Mak” ។ ខ្សែភាពយន្ដនេះកើបប្រាក់ចំណូលបានជាង ១០០០ លានបាត នៅការិយាល័យលក់សំបុត្រ ។
កញ្ញា Noona Nuengtida
កញ្ញា Noona Nuengtida មានការសម្ដែងដ៏ឆ្នើម នៅក្នុងខ្សែភាពយន្ដឆ្នាំ ២០១០ រឿង “Hello Stranger” ជាមួយនឹងលោក Ter Chantavit ។ ខ្សែភាពយន្ដនេះ រកប្រាក់ចំណូលបានជាង ១៣០ លានបាត ។
កញ្ញា Cris Horwang
កញ្ញា Cris Horwang សម្ដែងជាតួឯក នៅក្នុងខ្សែភាពយន្ដ ដែលទទួលបានការគាំទ្រខ្លាំង នៅក្នុងឆ្នាំ ២០០៩ រឿង “Bangkok Traffic Love Story” ។ ដោយទទួលបានជោគជ័យដ៏អស្ចារ្យ ខ្សែភាពយន្ដនេះ រកប្រាក់ចំណូលបានជាង ១៤៥ លានបាត នៅការិយាល័យលក់សំបុត្រ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Thaiupdate