ភ្នំពេញៈ ស្រ្តីម្នាក់ត្រូវបានអះអាងថា ត្រូវបានចោឆក់កាបូប បាត់ទាំងប្រាក់ បាត់ទាំងប្លង់ដី កាល
ពីថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០១២ ស្ថិតនៅម្តុំស្ថានីយ៍ប្រេងឥន្ទៈតូតាល់ ផ្លូវព្រះមុន្នីវង្ស ក្នុងខណ្ឌចំការ
មន។
ស្រ្តីរងគ្រោះ នាង វង្សមុំ អាយុ៤៥ ឆ្នាំ ស្នាក់នៅ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌដង្កោ បានឲ្យ
ដឹងថា គាត់មិន ស្តាយប្រាក់ដែរបាត់បង់នោះទេ អ្វីដែលគាត់ស្តាយនោះ គឺប្លង់ដីដែលគាត់បានទុក
នៅក្នុងថង់ខ្មៅត្រូវចោឆក់។
គាត់បានបន្តទៀតថា ប្រាក់ដែរបាត់បង់នោះ មានត្រឹមតែ២០ ដុល្លារ ប៉ុណ្ណោះ ហើយក្នុងនោះក៏មាន
ឯកសារ មួយចំនួនទៀតដែរ។
ស្ត្រីរងគ្រោះ នាង វង្សមុំ បានរៀបរាប់ទៀតថា នៅពេលព្រឹកគាត់បានយក វិញ្ញាបនបត្រសម្គាល់ម្ចាស់
អចលនវត្ថុ លេខៈ ១២០៥០៦០៦-០៧៧៥ ទៅបង់ពន្ធ នៅខណ្ឌដង្កោ ប៉ុន្តែពេលនោះមន្រ្តីបានប្រាប់
គាត់ថា ទំហំដីរបស់ គាត់មិនទាន់ដល់កំណង់បង់ពន្ធនោះទេ ក្រោយមកគាត់ក៏ត្រឡប់មកធ្វើការងារ
វិញ។ គាត់ រៀបរាប់ទៀតថា នៅ ពេលចេញពីកន្លែងការងារនៅរតនាគា នាពេលល្ងាច គាត់បានជិះ
ម៉ូតូតាមផ្លូវព្រះមុន្នីវង្ស ត្រឡប់ទៅផ្ទះវិញ ស្រាប់ តែពែលមកដល់មុខស្ថានីយ៍ប្រេងឥន្ទៈតូតាល់ ក៏ត្រូវ
បានចោឆក់កាបូបដែលដាក់នៅក្នុងថង់ខ្មៅ ធ្វើឲ្យបាត់បង់ ប្រាក់អស់២០ដុល្លារ កាតសម្គាល់មន្រ្តីរាជ
ការ និងប្លង់ដីរបស់គាត់៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល