CamNews

តារា 

នាង Woonsen មានអារម្មណ៍យ៉ាងម៉េច ពេលភរិយាថ្មី របស់អតីតប្តីរបស់ខ្លួនសម្រាលកូនបែបនេះ?

ថៃ ៖ ក្រោយលែងលះគ្នាជាមួយនិងនាង Woonsen Virithipa Pakdeeprasong តារាសម្តែងថៃ លោក Chakrit Yamnarm ក៏បានរៀបការជាមួយនិងប្រពន្ធថ្មីម្នាក់ទៀត ប៉ុន្តែតារាថៃទាំងពីរដួងនេះនៅតែរក្សាទំនាក់ទំនងល្អនឹងគ្នា ប្រៀបដូចជាមិត្ត ឬអាចនិយាយបានថា រាប់អានគ្នាធម្មតា ។ 

យោងតាមការចុះផ្សាយតាមរយៈ gossipstar កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១៨ បានឲ្យដឹងថា ភរិយាថ្មីរបស់លោក Chakrit Yamnarm បានសម្រាលកូនហើយ ។ នៅក្នុងនោះផងដែរ នាង Woonsen Virithipa ក៏បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយ ព្រមទាំងធ្វើការអបអរសាទរតាមខមមិន នៅលើគណនីអុិនស្រ្តក្រាមរបស់ លោក Chakrit Yamnarm ថែមទៀតផង ។ 

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 

ទឹកចិត្តដ៏ល្អរបស់ នាង Woonsen Virithipa បានធ្វើឲ្យមហាជនកោតសរសើរមិនដាច់ពីមាត់ដល់រូបនាងថា នាងមិនត្រឹមតែមិនប្រកាន់រឿងអតីតកាលនោះទេ ថែមទាំងបង្ហាញនូវភាពរីករាយថែមទៀតផង ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Woonsen Virithipa Pakdeeprasong Chakrit Yamnarm