កោះកុង : នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥ កម្លាំងអ.ហ ក្រុងខេមរភូមិន្ទ បានបង្ហាញមុខអ្នក ចែកចាយថ្នាំញៀននិងប្រើ ប្រាស់ មួយគ្រួសារ និងបញ្ជូនជនសង្ស័យទាំង៤នាក់ ទៅទីបញ្ជាការ អ.ហ ខេត្តដើម្បីចាត់ការ បន្តទៅតាមនិតិវិធីច្បាប់។ ករណីបង្រ្កាប់ទីតាំងគ្រឿងញៀនមួយគ្រួសារ ខាងលើនេះត្រូវធ្វើឡើង កាលពីយប់ ថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០១៥ ស្ថិតនៅចំណុចភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
លោក នួន វុត្ថា មេបញ្ជាការ អ.ហក្រុងខេមរភូមិន្ទ បានមានប្រសាសន៏ថា ជនសង្ស័យ1គ្រួសារ ដែលសមត្ថកិច្ច ឃាត់ខ្លួនមានឈ្មោះ :- ១-ឈ្មោះចាន់ អ៊ី ២-ឈ្មោះចាន់ ប៊ែ ៣- ឈ្មោះ វិញធី ទៀង ៤- ឈ្មោះ វិញ ទៀង ។ ហើយវត្ថុតាងដែលសមត្ថកិច្ចរឹបអូសបានមាន ប្រភេទម៉ាទឹកកកចំនួន១កញ្ចប់តូច ទុយោសម្រាប់ច្រក1បា ច់ឧបករណ៏ជក់១ចំនួន រួមទាំងថវិកាមួយចំនួន។
លោកនួន វុត្ថា បានបន្តថា ចំពោះទីតាំងខាងលើនេះ គឺស្ថិតនៅក្រោមការស៊ើបសង្កេត របស់កម្លាំងលោក យូរមកហើយៗ ក៍ជាមុខសញ្ញាចាស់ផងដែរ តែគ្រួសារនេះមិនរាងចាលឡើយ ។
ហើយដោយមានការសើបសង្កេត យ៉ាងយកចិត្តទុកដាក់ពីសមត្ថកិច្ច លោកបង្រាបបានម្តងទៀត ។ លោកបាន បន្តថា ដោយអនុវត្តន៏ទៅតាមគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព របស់ក្រសួងមហាផ្ទៃ និងដោយមាន ការចង្អុលបង្ហាញ ពីមេបញ្ជាការខេត្ត កម្លាំងលោកចុះប្រតិបត្តិការ ដូចភ្លៀងរលឹមមិនថាយប់ឬថ្ងៃ ឆ្ងាយឬជិត ឡើយឲ្យតែលោកបានទទួលព័ត៌មាន ពីប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ លោកនិងចុះប្រតិបត្តិការភ្លាម ដោយមិនគិតពី ការនឿយហត់ឡើយធ្វើយ៉ាងណា ឲ្យតែប្រជាពលរដ្ឋទទួលបានសុវត្តិភាពល្អ ។
បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាងកម្លាំង លោកបានកសាងសំណុំរឿង បញ្ជូនទៅទីបញ្ជាការ អ.ហ ខេត្តដើម្បីចាត់ការបន្ត ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល