CamNews

ព័ត៌មានជាតិ 

អត់មាយាទ យកកន្ថោទឹកនោម ទៅ ចាក់ក្បែរកន្លែង គេផឹកស៊ី គេវាយសន្លប់

ភ្នំពេញ ៖ បុរសដែលគេស្គាល់ថា ជាអ្នក រកស៊ីលក់ខោអាវ និងសម្ភារៈយោធានៅ ផ្សារទឹកថ្លា
បានយកដំបងឆក់ វាយអ្នកជិត ខាងបណ្ដាលឱ្យ របួសក្បាលដេរ អស់ ១២ថ្នេរ ដែលទំនាស់នេះ
សាក្សីបញ្ជាក់ថា កើតឡើង ដោយសារតែភាគីបង្កខឹងជនរងគ្រោះយកកន្ថោទឹកនោមទៅចាក់
នៅគៀនផ្ទះ ក្បែរ វង់ផឹកស៊ីរបស់ក្រុមខ្លួន មានគ្នាចំនួន៤នាក់។

សេចក្ដីរាយការណ៍បញ្ជាក់ថា ក្រោយ កើតហេតុ គេឃើញនគរបាល ប៉ុស្ដិ៍ទឹកថ្លា បានឃាត់ជន
ដៃដល់ដែរ ប៉ុន្ដែ បន្ដិចក្រោយ មកឃើញជននេះមកផ្ទះចូលដេក ធ្វើ ព្រងើយ ហេតុដូច្នេះ ទើប
ក្រុមគ្រួសារ សាច់ ញាតិជនរងគ្រោះ បង្ខំចិត្ដនាំគ្នាទៅដាក់ ពាក្យបណ្ដឹងដល់អធិការដ្ឋានខណ្ឌ
ដោយ ប្ដឹងទាំងនគរបាលប៉ុស្ដិ៍ មិនចាត់ការ បណ្ដឹង និងប្ដឹងជនដែលវាយបង្កររបួសស្នាមផង។
ក្រោយកើតហេតុ សាច់ញាតិជនរងគ្រោះ អះអាងថា ពេលដែលជនរងគ្រោះ ដួល សន្លប់ បាន
បាត់ជញ្ជៀនពេជ្រ មួយវង់ តម្លៃ ៣០០ដុល្លារ។

តាមសាក្សី នៅកន្លែងកើតហេតុបញ្ជាក់ ថា ករណីនេះបានកើតឡើង កាលពី វេលាម៉ោង ៨ និង
៥០នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣ នៅចំណុច ផ្ទះជនរង គ្រោះលេខ៨៩ ផ្លូវសហព័ន្ធរុស្ស៊ី
មុខផ្សារ ទឹកថ្លា ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជនរងគ្រោះ ដែលត្រូវគេ យក
ដំបងឆក់វាយមានឈ្មោះ អ៊ុង ចក់ ភេទប្រុស អាយុ៣៦ឆ្នាំ មានមុខរបរដេរ ប៉ាក់ ចំណែកជនបង្ក
មានផ្ទះក្បែរគ្នា ឈ្មោះ អា រុំ អាយុ ២៥ ឆ្នាំ មានមុខរបរលក់ ខោ អាវ និងសម្ភារៈយោធានៅផ្សារ
ទឹកថ្លា ។

ទាក់ទងនឹងការប្ដឹងចោទប្រកាន់គ្នានេះ គេមិនអាចសុំការអធិប្បាយបានទេពីលោក ប៉ែន ថុល មេ
ប៉ុស្ដិ៍នគរបាលរដ្ឋបាលទឹកថ្លា ព្រោះលោកមិនទម្លាប់លើកទូរស័ព្ទ ឬជួប អ្នកកាសែតទេ ។

ចំណែកជនបង្ករវិញ បច្ចុប្បន្ន នគរបាល ព្រហ្មទណ្ឌខណ្ឌសែនសុខ កំពុងរៀបចំឯកសារ ដើម្បីចាត់
ការតាមបណ្ដឹងរបស់សាច់ ញាតិជនរងគ្រោះ ។ដោយឡែកជនរងគ្រោះកំពុងសម្រាកព្យាបាល នៅ
គ្លីនិកឯក ជននៅឡើយ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ