CamNews

ព័ត៌មានជាតិ 

កម្លាំងសមត្ថកិច្ច ប្រើឧបករណ៍វាស់ ជាតិអាកុល ពង្រឹងសុវត្ថិភាព ចរាចរ នាពេលយប់

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះ ដែលរួមមានមន្ត្រីនគរបាល ក្រសួង នគរបាលចរាចរជើង
គោក រាជធានីភ្នំពេញ និងកម្លាំងនគរបាលខណ្ឌចំការមន រួមនឹងការចូលរួមពិនិត្យមើល ពី
អង្គការមួយចំនួន នាយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៣ នេះបានដាក់កម្លាំង ធ្វើការត្រួតពិនិត្យ
បច្ចេកទេស បើកបរ    នៅមុខវិទ្យាល័យបឹងត្របែក   តាមបណ្តោយផ្លូវមុនីវង្ស សង្កាត់បឹង
ត្របែក ខណ្ឌចំការមន ។

អភិបាលរងខណ្ឌចំការមន លោក ជរ គឹមសូ បានអោយដឹងថាការត្រួតពិនិត្យរបស់   កម្លាំង
សមត្ថកិច្ចចម្រុះ គឺដើម្បី ត្រួតពិនិត្យបច្ចេកទេសបើកបរ ទាំងអ្នកបើកបររថយន្ត និងអ្នកបើក
បរ់ម៉ូតូហើយជាពិសេស គឺត្រួតពិនិត្យជាតិអាកុល។

ជាមួយនឹងការចុះត្រួត ពិនិត្យនេះក៏មានការ ចូលរួមពីអង្កការពាក់ព័ន្ធ នឹងផ្នែកចរាចរនេះផង
ដែរ ដោយអង្កការទាំងនោះចុះបង្ហាត់បង្រៀនដល់កម្លាំង សមត្ថកិច្ចអំពីការប្រើឧបករណ៍វាស់
ជាតិអាកុលផងដែរ ។

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

ប្រភព ៖ DAP


Tags: police traffic ចរាចរ