CamNews

ព័ត៌មានជាតិ 

រថយន្តឡង់រ៉ូវ៉ែ ឆេះកំពុងបើកបរ សំណាងល្អ បានប្រជាពលរដ្ឋ​ ជួយបាញ់ពន្លត់ទាន់

ភ្នំពេញ៖ រថយន្តឡង់រ៉ូវ៉ែ ពណ៌ខ្មៅ មួយគ្រឿង បានរងនូវការឆាបឆេះ ខណៈម្ចាស់កំពុងបើកបរ
មកដល់ចំណុចមុខក្រសួង ទំនាក់ទំនង ជាមួយព្រឹទ្ឋសភា រដ្ឋសភា និងអធិការកិច្ច ស្ថិតនៅតាម
បណ្តោយផ្លូវជាប់របង ស្ថានទូតរុស្ស៊ី ស្ថិតក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលា
ម៉ោង ៦និង១៥នាទីព្រលប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៣។        

បុរសម្នាក់ជាអ្នក បើកបររថយន្ត ពាក់ស្លាកលេខ ភ្នំពេញ 2R-0038 បាននិយាយថា មូលហេតុ
ដែលរថយន្ត របស់គាត់ត្រូវភ្លើង ឆាបឆេះ ខណៈកំពុងបើកបរ គឺបណ្តាលមកពីអស់ទឹកក្នុងធុង
ទឹក។

ក្នុងហេតុការណ៍នេះ ចាត់ទុកសំណាងល្អហើយ ដែលរថយន្តខាងលើនេះឆាបឆេះនៅកណ្តាល
ទីប្រជុំជន ដែលប្រជាពលរដ្ឋបានយកបំពង់ពន្លត់អគ្គិភ័យ ជួយបាញ់ពន្លត់ទាន់ពេលវេលា ទេនោះ រថយន្តទាំងមូលប្រហែលជាឆាបឆេះសល់តែគ្រោងឆ្អឹងទៅហើយ៕

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ