ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រីនាង Sushar Manaying ហៅ Aom ជាតារាស្រីដែលល្បីម្នាក់ដែរនៅក្នុងប្រទេសថៃ ហើយក៏មានក្រុមអ្នកគាំទ្រនៅក្រៅប្រទេសមិនតិចដែរ ។
កាលពីពេលថ្មីៗនេះ នាង Sushar Manaying កំពុងតែមានភាពល្បីល្បាយយ៉ាងខ្លាំងនៅក្នុងប្រទេសតៃវ៉ាន់ និងប្រទេសចិន ដោយសារមុខមាត់ Cute គួរឲ្យស្រលាញ់របស់នាង អាចនិយាយបានថាមុខមាត់ស្អាតដូចកូនកាត់យ៉ាងចឹង ។
ដោយសារតែមុខមាត់ស្រស់ស្អាតពេក តារាស្រីវ័យ ២៨ ឆ្នាំរូបនេះបានធ្វើឲ្យក្រុមអ្នកគាំទ្រជាច្រើនកើតមានចិត្តសង្ស័យថា នាងដូចជាបានធ្វើការវះកាត់កែសម្ជស្សមុខមាត់របស់ខ្លួនរហូតទាល់តែមានមុខមាត់មិនដូចជាជនជាតិថៃទាល់តែសោះ ផ្ទុយទៅវិញបែរជាមើលទៅដូចជា កូរ៉េ ឬ ចិនទៅវិញ ។
បើចង់ដឹងថា នាង Aom មានមុខមាត់កាត់ទៅជនជាតិមួយណាឲ្យប្រាកដ សូមទៅទស្សនារូបថតរបស់នាងនៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕
-ចុចអាន ៖ ទឹម រដ្ឋា ទម្លាយរូបថតគួរឲ្យរន្ធត់ចិត្ត ក្រោយប្រកាសថា ហ៊ានថតឈុតឆាកអាក្រាតកាយ
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ celebrityfever