CamNews

តារា 

រៀបការហើយជាង ១០ ឆ្នាំក៏ពិតមែន ប៉ុន្តែប្តីប្រពន្ធមួយគូនេះមិនទាន់ចង់មានកូនព្រោះហេតុផលមួយ

ថៃ ៖ រៀបការហើយជាង ១០ ឆ្នាំ មានហ្វេនៗជាច្រើនបានចោតសួរទៅដល់នាង Amy Klinpratoom និងលោក Siwat Chotchaicharin ថាពេលណាទើបសម្រេចចិត្តយកកូនទៅ ។ នៅក្នុងនោះផងដែរ ស្វាមីរូបសង្ហាក៏បានថ្លែងប្រាប់អ្នកកាសែតថា "ខ្ញុំដឹងថារាល់គ្នាចង់ឲ្យខ្ញុំមានកូនដើម្បីមើលថែនៅពេលចាស់ជរា ការពិតទៅរឿងនេះត្រូវអាស្រ័យលើអ្នកទាំងសងខាង ទាំងខ្ញុំនិងប្រពន្ធ" ។ 

ការពិតទៅការមានកូន មិនបានប៉ះពាល់ស្នេហារបស់យើងទេ ផ្ទុយទៅវិញគឺកាន់តែផ្អែមល្អែមទៅទៀត ប៉ុន្តែសម្រាប់ពេលនេះគឺស្នេហារបស់ពួកយើងគឺល្អឥតខ្ចោះទៅហើយ ។ លោក Siwat Chotchaicharin បញ្ជាក់ ។ 

ស្វាមីរបស់នាង Amy Klinpratoom បន្តទៀតថា វាពិតជាមិនយុត្តិធម៌ទេសម្រាប់ក្មេងៗដែលយើងពួកគេមកគ្រាន់តែមើលថែយើងនៅពេលដែលចាស់ទៅ ។ សម្រាប់ខ្ញុំបើមានកូន លុះត្រាតែខ្ញុំមានមរតកចែកឲ្យពួកគេ ដូចជាប៉ាម៉ាក់ខ្ញុំបានផ្តល់ឲ្យខ្ញុំចឹង ។ 

អនាគតទៅប្រសិនបើមានកូនឬអត់ យើងពីរនាក់នៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែឥលូវនេះ Amy Klinpratoom និងខ្ញុំគឺសប្បាយចិត្តនឹងរស់នៅជីវីតបែបនេះ ៕


ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖ gossipstar